សុខភាពល្អ ឆ្ងាញ់ជាប់ចិត្ត! ប៊ឺហ្គឺធ្វើពីបាយ ក្មេងៗមិនចូលចិត្តញ៉ាំបាយច្បាស់ជាប្ដូរចិត្តមិនខាន
- 2020-05-17 06:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខភាពល្អ ឆ្ងាញ់ជាប់ចិត្ត! ប៊ឺហ្គឺធ្វើពីបាយ ក្មេងៗមិនចូលចិត្តញ៉ាំបាយច្បាស់ជាប្ដូរចិត្តមិនខាន
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះ ក្មេងៗភាគច្រើនមិនចូលចិត្តញ៉ាំបាយនោះទេ ដែលជាហេតុធ្វើឲ្យឪពុកម្ដាយ ឈឺក្បាលវិលមុខ អោយតែដល់ម៉ោងបាយម្ដងៗ។ ដើម្បីឲ្យកូនលូតលាស់មានសុខភាពល្អ អ្នកម៉ាក់អាចសាកល្បងធ្វើប៊ឺហ្គឺ ពីបាយដូចខាងក្រោមនេះ៖
របៀបធ្វើងាយស្រួលមែនទែន ជាមួយគ្រឿងផ្សំមានដូចជា៖ បាយ, សាច់ (ប្រភេទអ្វីក៏បាន តាមចំណង់ចំណូលចិត្ត), ឈីស, ម៉ាយូនេស (mayonnaise), សាឡាត់, ប៉េងប៉ោះ, ត្រសក់, ទឹកប៉េងបោះ, អំបិល, ទឹកត្រី, ម្រេច, ទឹកស៊ីអ៉ីវ, និងខ្ទឹម។
ជាដំបូងលោកអ្នកត្រូវយកសាច់ទៅចិញ្ច្រាំឲ្យម៉ដ្ឋ រួចប្រឡាក់ជាមួយគ្រឿងឲ្យសប់ មូលឲ្យចេញជារូបរាងសាច់ប៊ឺហ្គឺ ទុកចោលកន្លះម៉ោង សឹមយកទៅចម្អិន ដើម្បីចូលជាតិបានល្អ។ បន្ទាប់មក យកបាយច្របាច់ និងធ្វើឲ្យចេញជារូបរាងនំប៉័ងប៊ឺហ្គឺ ទុកចោលបន្តិចសិនចាំមកទៅចៀនលើខ្ទះ។
ចុងក្រោយដាក់សាច់ បន្លែ និងទឹកជ្រលក់ចូលគ្នាលើបាយជាការស្រេច លោកអ្នកនឹងទទួលបានប៊ឺហ្គឺបាយយ៉ាងឈ្ងុយឆ្ងាញ់។ ងាយស្រួលធ្វើ និងទទួលបានសុខភាពល្អផងដែរ។ ដើម្បីកាន់តែងាយស្រួលនោះលោកអ្នកអាចមើលវីដេអូខាងក្រោមនេះ៖
មិនចាំបាច់មានគ្រឿងផ្សំដូចខាងលើនេះក៏អាចធ្វើបានដែរ ព្រោះថាការធ្វើប៊ឺហ្គឺ សំបកជាបាយមិនសាំញ៉ាំ ឬត្រូវការគ្រឿងដូចគ្នានោះទេ តែអ្នកអាចផ្សំចេញទៅតាមចំណង់ចំណូលចិត្តដែលអ្នកចូលចិត្តញ៉ាំ៕
អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖ thefoodinmybeard