ម៉ាស៊ីនត្រជាក់ប្រើយូរលែងសូវត្រជាក់ គួរសាកលាងតម្រង ហើយបើលាងត្រូវចាំរឿងប៉ុន្មានចំណុចនេះ!

  • 2020-05-15 03:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​មិន​បាន​លាង​សម្អាត​ទៀង​ទាត់​ទេ​នោះ តម្រង​ខ្យល់​នៃ​ម៉ាស៊ីន​ត្រជាក់​អាច​មាន​ធូលី​តោង​ជាប់​ច្រើន​ ធ្វើ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ត្រូវ​ប្រើ​កម្លាំង​​កាន់​តែ​ខ្លាំង​ដើម្បី​បញ្ចេញ​ខ្យល់​ត្រជាក់ ដែល​​ធ្វើ​ឲ្យ​ស៊ី​ភ្លើង​ច្រើន​ជាង​មុន​ផង​ដែរ។

តម្រង​ខ្យល់​ម៉ាស៊ីន​ត្រជាក់​មួយ​ចំនួន​ធំ​គឺ​យើង​អាច​លាង​សម្អាត​វា​បាន​ដោយ​ខ្លួន​ឯង​មិន​បាច់​ត្រូវ​ជួល​អ្នក​ជំនាញ​នោះ​ទេ។ ប៉ុន្តែ​​មាន​ចំណុច​​ត្រូវ​ដឹង ប្រសិន​បើ​ចង់​លាង​សម្អាត​តម្រង​ខ្យល់ ៖

១. មិន​គួរ​ប្រើ​ទឹក​ដែល​មាន​កម្លាំង​ខ្លាំង​ដើម្បី​បាញ់​លាង​សម្អាត ព្រោះ​ថា​តម្រង​ខ្យល់​ខ្លះ​ធ្វើ​ឡើង​ពី​សំណាញ់​​ញឹក​ដែល​ងាយ​នឹង​រហែក​ពេល​រង​កម្លាំង​ខ្លាំង។

២. ​ក្រោយ​ពី​លាង​សម្អាត​តម្រង​ខ្យល់​ដែល​ដោះ​ចេញ​ពី​ម៉ាស៊ីន​ត្រជាក់​រួច ត្រូវ​ហាល​វា​ឲ្យ​បាន​ស្ងួត​ល្អ អាច​ទុក​ចោល​​ប្រហែល ២០ ទៅ ៣០ នាទី មុន​ដាក់​វា​ចូល​ម៉ាស៊ីន​វិញ ដែល​ធ្វើ​បែប​នេះ​អាច​ជួយ​បំបាត់​បញ្ហា​ដោះ​ផ្សិត។

​​​​​​​ត​ទៅ​នេះ​គឺ​ជា​វីដេអូ​បង្ហាញ​អំពី​របៀប​ដោះ​តម្រង​ខ្យល់​ចេញ​ពី​ម៉ាស៊ីន​ត្រជាក់ ដែល​វា​​អាចមាន​របៀប​ដោះ​ខុសៗ​គ្នា​ទៅ​តាម​ម៉ាស៊ីន​ត្រជាក់​៖

អត្ថបទ៖ សុខហេង