អភិបាលស្រុកបន្ទាយស្រី មិនព្រងើយកន្តើយ ចំពោះបញ្ហាខ្វះទឹកប្រើប្រាស់ របស់អ្នកភូមិកំពង់ថ្ម

  • 2020-05-15 06:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានចុះដល់មូលដ្ខានប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ថ្ម ដោយសារតែមើលឃើញពីបញ្ហាកង្វះទឹកប្រើប្រាស់ និងបញ្ហាលំបាក ដែលប្រជាជនកំពុងតែជួបប្រទះ។

ដោយមើលឃើញពីបញ្ហាកង្វះទឹកប្រើប្រាស់របស់អ្នកភូមិកំពង់ថ្ម ដែលកំពុងតែចោតជាបញ្ហាយ៉ាងចម្បងធ្វើអោយប៉ះពាល់ដល់កម្រឹតជីវភាពរស់នៅប្រជាពលរដ្ឋ លោកអភិបាលស្រុកបានចុះដោយផ្ទាល់ដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាមួយមន្ត្រីជំនាញ ដើម្បីសិក្សា ពិនិត្យជាក់ស្តែង ស្នើសុំ និងព្យាយាមកៀងគរ ស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍ និងយូរអង្វែងជូនប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីផ្តល់់ឱកាសអោយពួកគាត់ទទួលបានការអភិវឌ្ឍដូចតំបន់ដ៏ទៃ និងមានជីវភាពប្រសើរជាងនេះ។

គួរបញ្ចាក់ដែរថា ភូមិត្រពាំងថ្មគឺជាអតីតតំបន់សមរភូមិក្តៅ ដែលប្រជាជនមួយចំនួនធំទើបតែមកកាន់កាប់ សង់ទីលំនៅក្រោយទទួលបានប្លង់កម្មសិទ្ធិដីកាលពីឆ្នាំ២០១២ គ្មានមុខរបរច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ធនៅខ្យោយ និងតំបន់ខ្លះអាចនៅបន្សល់គ្រាប់មីនមិនទាន់ផ្ទុះផងដែរ។

ភូមិនេះស្ថិតក្នុងភូមិគោលដៅដែលរាជរដ្ឋាភិបាលបានព្យាយាមលើកកម្ពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្រ ហើយកន្លងមករដ្ឋបាលស្រុកនិងឃុំក៏បានព្យាយាមប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ ដើម្បីតភ្ជាប់ប្រជាពលរដ្ឋនៅក្នុងភូមិចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ស្រុកដែរ ប៉ុន្តែគម្លាតជីវភាពនៅតែឆ្ងាយគ្នាណាស់។

ប្រភព ៖ហ្វេសប៊ុកផ្លូវការលោកឃឹម ហ្វីណង់

អត្ថបទ ៖ Art

អត្ថបទពេញនិយម