មើល​វីដេអូ​នេះ អ្នក​នឹង​ដឹង​ថា​​រឿង​ហូលីវូដ​​មួយ​ៗ​កាត់​ត​​សាហាវ​ប៉ុណ្ណា

  • 2020-05-17 01:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករ​ភាពយន្ត​អាមេរិក Freddie Wong មក​ពី​សាលា​បង្ហាត់​កុន RocketJump បាន​បង្កើត​វីដេអូ​មួយ​​ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​កាត់​ត​តាម​កុំព្យូទ័រ CGI (Computer-generated Imagery) នៅ​ក្នុង​ខ្សែ​ភាពយន្ត​ហូលីវូដ។ វីដេអូ​មួយ​នេះ​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​ពី​ខ្សែ​ភាពយន្ត​ល្បី​ៗ​ជា​ច្រើន​ នៅ​មុន​និង​ក្រោយ​ពេល​កាត់​ត​បន្ថែម​ដោយ​ប្រើប្រាស់​បច្ចេកទេស​កុំព្យូទ័រ។

ក្នុង​វីដេអូ Wong បាន​និយាយ​ថា "ការ​កាត់​ត​បន្ថែម​ដោយ​កុំព្យូទ័រ​មាន​នៅ​គ្រប់​រឿង គ្រប់​ឈុត​ទាំង​អស់ គ្រាន់​តែ​ពេល​ខ្លះ​អ្នក​មើល​មិន​ដឹង។ វា​​ជា​ផ្នែក​ដ៏​សំខាន់​មួយ​សម្រាប់​សិល្បៈ​ភាពយន្ត តាំង​ពី​ជំនាន់​ដំបូង​ៗ​ម្ល៉េះ"។

ចង់​ដឹង​ថា​វីដេអូ​របស់ Wong គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​នោះ សូម​ទស្សនា​ទាំង​អស់​គ្នា​៖

អត្ថបទ៖ វ៉ាន់ថន

អត្ថបទថ្មី