Chiellini ថា​បើ​ចង់​និយាយ​ជាមួយ Sarri ​ទាល់​តែ​កុំ​ទាន់​ងូតទឹក​

  • 2020-05-18 01:58:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Giorgio Chiellini ​បាន​និយាយ​ថា​អ្នក​ចាត់ការ Sarri ​ពិត​ជា​ចូល​ចិត្ត​បារី​ខ្លាំង​ណាស់ ​ហើយ​បើ​មាន​អ្នក​ណា​​ទៅ​និយាយ​ជាមួយ​គាត់​រួច ត្រូវ​តែ​ទៅ​ងូច​ទឹក​ចេញ​ទៅ​បាន។

អ្នក​ចាត់ការ​របស់​ក្រុម Juventus ​ត្រូវ​បាន​គេ​ដឹង​ថា​ជក់​បារី ​១​ថ្ងៃ​ប្រមាណ​ជា​៦០​ដើម​ឯ​ណោះ ហើយ​សូម្បី​តែ​អំឡុង​ពេល​ឈរ​បញ្ជា​កូន​ក្រុម​ក៏​ត្រូវ​បាន​គេ​ចាប់​បាន​ថា​លួច​ទៅ​ជក់​បារី​ផង​ដែរ។ ​កត្តា​ចូល​ចិត្ត​បារី​ខ្លាំង​នេះ​ហើយ ទើប​បាន​ជា​ខ្សែ​ការពារ Giorgio Chiellini ​ដែល​ជា​កូន​ក្រុម​របស់​លោក ​និយាយ​ថា​បើ​ចង់​ទៅ​និយាយ​ជាមួយ​លោក Sarri ​នោះ ​ត្រូវ​តែ​ទៅ​ងូច​ទឹក​ចេញ​ទើប​បាត់​ក្លឹប​ផ្សែង​បារី។

​ខ្សែ​ការពារ​សញ្ជាតិ​អ៊ីតាលី ​បាន​និយាយ​ដូច្នេះ​ថា​៖ “គ្មាន​អ្នក​ណា​អាច​ហាម​គាត់​មិន​ឱ្យ​ជក់​បារី​បាន​ទេ។ វា​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គាត់។ អ្នក​អាច​ទៅ​និយាយ​ជាមួយ​គាត់​បាន​ក្នុង​ការិយាល័យ​របស់​គាត់ ​មុន​ពេល​ងូតទឹក ​នៅ​ឯកសណ្ឋាន​កីឡា​ដដែល ព្រោះ​ថា​មិន​អីចឹង​ទេ​អ្នក​នឹង​ជាប់​ក្លឹប​ផ្សែង​បារី​មិន​ខាន”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី