មើលតម្លៃ Sony Xperia 1 II ដាក់លក់នៅជប៉ុន ចាប់ពីថ្ងៃសុក្រនេះ
- 2020-05-19 01:21:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតម្លៃ Sony Xperia 1 II ដាក់លក់នៅជប៉ុន ចាប់ពីថ្ងៃសុក្រនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ជប៉ុន KDI បានប្រកាសថានឹងចាប់ផ្ដើមលក់ Sony Xperia 1 II នាថ្ងៃទី ២២ ខែឧសភា ជាមួយតម្លៃ ១៣៣ ៦០០ យេន ដែលស្មើប្រមាណ ១២៤៣ដុល្លារ សម្រាប់ប្រភេទ RAM 8GB/អង្គផ្ទុក 256GB។
ចំពោះកាលបរិច្ឆេទដាក់លក់លើទីផ្សារសកលលោក គេមិនទានដឹងនៅឡើយទេ ប៉ុន្តែគេរំពឹងថា Xperia 1 II អាចដាក់លក់លើទីផ្សារសកលចាប់ពីចុងខែឧសភាខាងមុខនេះ ដូចនេះការបើកទទួលការកុម្ម៉ង់ទិញ អាចនឹងកើតមានឆាប់ៗ។
Sony បានប្រកាសចេញ Xperia 1 II តាំងពីខែឧសភា ដែលវាមានបំពាក់អេក្រង់ OLED ទំហំ ៦,៥អ៊ីញ អាចបង្ហាញរូបភាពកម្រិត 4K, មានកាមេរ៉ា ៣ គ្រាប់ទំហំ ១២MP ដែលមានសមត្ថភាពល្អប្រសើរជាងមុនជាពិសេសគឺការ Autofocus និងមានថាមពលថ្មទំហំ ៤០០០ mAh ផងដែរ៕