Klopp ថា​បិទ​លីគ​ឈប់​លេង​អត់​ឲ្យ​ពាន​ទៅ Liverpool ដូច​អយុត្តិធម៌​ពេក

  • 2020-05-19 07:40:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Liverpool លោក​ Jurgen Klopp បាន​និយាយ​ថា វា​ពិត​ជា​អយុត្តិធម៌​​ក្នុង​ការ​បដិសេធ​មិន​ឲ្យ​ពាន Premier League ​ទៅ​ក្រុម​របស់​លោក ប្រសិន​បើ​ការ​ប្រកួត​ដែល​នៅ​សល់​ត្រូវ​រំសាយ។

ហង្សក្រហម​ដាច់​២៥​ពិន្ទុ​លើ​ក្រុម​លេខ​ពីរ Manchester City និង​ខិតជិត​សម្រេច​​បំណង​លើក​ពាន​លីគ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ។ វិបត្តិ​ Covid-19 បាន​រាំង​ស្ទះ​ធ្វើ​ឲ្យ​ផ្អាក​ការ​ប្រកួត​តាំង​ពី​ខែ​មីនា។ យ៉ាងណា​មាន​មតិ​មួយ​ចំនួន​ចង់​ឲ្យ​លីគ​រំសាយ​​ដោយ​មិន​ប្រកាស​ជើង​ឯក។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ក្រុម​ទាំង​​២០​នៅ Premier League ​បាន​យល់​ព្រម​ឈាន​ជើង​ចូល​ហ្វឹកហាត់​ក្នុង​ជំរំ​​របស់​ពួក​គេ ដោយ​សង្ឃឹម​ថា​អាច​លេង​បាន​វិញ​នៅ​ថ្ងៃ​ទី ១២ ខែ​ មិថុនា​ទោះបី​​មិន​ទាន់​​មាន​ការ​ធានា​វា​នឹង​មាន​សុវត្ថិភាព​សម្រាប់​ហ្គេម​ទៅ​ពេល​ខាង​មុខ​ក៏ដោយ។

យ៉ាងនេះ​ក្ដី​លោក Klopp មាន​អារម្មណ៍​ថា វា​ហាក់​ដូច​ជា​មិន​សមស្រប​សម្រាប់​ការ​បញ្ចប់​រដូវ​កាល​មិន​ឲ្យ​ពាន​ទៅ Liverpool។ "និយាយ​ថា​មនុស្ស​មួយ​ចំនួន​​ចង់​ឲ្យ​លីគ​រំសាយ​មិន​ប្រកាស​ជើង​ឯក។ តើ​អ្នក​គិត​អី? ពួក​យើង​លេង​បាន​៧៦​%​ហើយ ហើយ​អ្នក​ចង់​លុប​វា​ចោល? សម្រាប់​គំនិត​ខ្ញុំ​ផ្ទាល់​​គិត​ថា​មិន​យុត្តិធម៌​ទេ។ ពួក​យើង​ឈរ​កំពូល​តារាង​ទាំង​ការ​ប្រកួត​ក្នុង​និង​ក្រៅ​ផ្ទះ។ វា​ជា​រដូវ​កាល​មួយ​ដែល​ពួក​យើង​ត្រូវ​ក្លាយ​ជា​ជើង​ឯក"៕ ​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម