យក iPhone ខូចខ្លាំងថ្នាក់នេះ ទៅហាង Apple លទ្ធផលយ៉ាងណា?

  • 2020-05-19 08:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ចង់​ដឹង​ថា​ Apple អាច​ជួសជុល​ iPhone X ដែល​ខូច​ខាត​ខ្លាំង​បាន​ឬ​អត់​ ក្រុម​ការងារ​ Gizmo Slip បាន​​នាំ​យក​ iPhone X ចំនួន​បី​គ្រឿង​ ខូច​មើល​សឹង​លែង​យល់​ ទៅ​កាន់​ Apple Store មួយ​កន្លែង។

iPhone X ទាំង​បី​គ្រឿង​មាន​​បែក​អេក្រង់​ខាង​ក្រោយ​​យ៉ាង​ខ្លាំង និង​មាន​​​​ស្ទើរ​តែ​ដាច់​ចេញ​ពី​គ្នា​ ប៉ុន្តែ​នៅ​ប្រើ​បាន​ធម្មតា។ ក្រោយ​ពី​បាន​យក​​ទូរសព្ទ​ទាំង​បី​ទៅ​បង្ហាញ​​បុគ្គលិក​បម្រើ​ផ្នែក​សេវាកម្ម​នៅ​ Apple រួច​ បុគ្គលិក​បាន​ឆ្លើយ​ថា​ ៖ "យើង​មិន​មាន​ប្ដូរ​​កញ្ចក់​ខាង​ក្រោយ​នោះ​ទេ”។

បុរស​ជា​ម្ចាស់​ទូរសព្ទ​បាន​សួរ​ថា ៖ "តាម​ពិត​ទៅ​អ្នក​គ្រាន់​តែ​យក​ទូរសព្ទ​ទាំង​នេះ​ ហើយ​ប្ដូរ​ថ្មី​ឲ្យ​មក​វិញ​តើ​មែន​ទេ?​” បុគ្គលិក​ឆ្លើយ​ថា ៖ "មែន​ហើយ”។ ចំពោះ​ការ​យក​ iPhone X ​ដែល​ខូច​ខាត​មក​ប្ដូរ​ថ្មី​នេះ​ត្រូវ​ចំណាយ​អស់​ ៥៤៩ ដុល្លារ​ ។ បុគ្គលិក​បន្ថែម។

នៅ​ចុង​ក្រោយ​បុរស​ជា​ម្ចាស់​ iPhone X បាន​ចំណាយ​ ១៥៤៧ ដុល្លារ​ ដើម្បី​ប្ដូរ​ iPhone X ដែល​ខ្ទេចខ្ទី​ជា​មួយ​ iPhone ថ្មី​ ដែល​ជា​ធម្មតាបើទិញថ្មីគឺ​មាន​តម្លៃ​​ ២ ៩៩៧ ដុល្លារ​ ឯណោះ។ តាម​វីដេអូ​ខាង​លើ​នេះ​បង្ហាញ​ថា​ Apple មិន​ទទួល​ជួសជុល​ iPhone ដែល​ខូច​ខាត​ធ្ងន់ធ្ងរ​នោះ​ទេ​ ប៉ុន្តែ​មាន​ផ្ដល់​ជម្រើស​ប្ដូរ​ថ្មី​ឲ្យ​អតិថិជន៕​​​

អត្ថបទ៖ សុខហេង