លេងសើចម៉េចបាន សុខ លីន ជួលខុនដូមួយនៅយ៉ាងស្រួល ឯតម្លៃវិញមិនណយដែរ
- 2020-05-20 03:02:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន សុខ លីន ជួលខុនដូមួយនៅយ៉ាងស្រួល ឯតម្លៃវិញមិនណយដែរ
ចន្លោះមិនឃើញ
តារា Tik Tik សុខ លីន បានធ្វើឲ្យការចាប់អារម្មណ៍ខ្លាំងនៅបណ្ដាញសង្គមរបស់ក្រុមហ៊ុនចិន រហូតដល់នាងអាចក្លាយជាតារាសម្ដែង និងមានលទ្ធភាពជួលខុនដូមួយរស់នៅយ៉ាងស្រួលក្នុងតម្លៃមួយខ្ពស់។
សំណង់ខុនដូ ដែល សុខ លីន បានជួលសម្រាប់ស្នាក់អាស្រ័យនេះ គឺស្ថិតក្នុងតំបន់ជ្រោយចង្វារ ឯតម្លៃចំនួន ៦០០ដុល្លារក្នុង១ខែ ហើយស្រី លីន បានជួលខុនដូនេះ រស់នៅជាមួយនឹងប្អូនប្រុសម្នាក់អស់រយៈពេលប្រមាណ១ឆ្នាំមកហើយ។ តារា Tik Tik បានសម្រេចជួលកន្លែងស្នាក់នៅតំបន់ខាងលើ ដោយសំអាងថា ជាផ្លូវតែមួយជាមួយសម្រាប់ធ្វើដំណើរទៅស្រុកកំណើតរបស់នាងនៅឯខេត្តកំពង់ចាម។
នេះគឺជាការប្រែប្រួលជីវិតខុស១៨០ដឺក្រេពីជាងអ៊ុតសក់ម្នាក់នៅខេត្តកំពង់ចាម មកជាមនុស្សរបស់មហាជនវិញ ហើយមានលទ្ធភាពជួលខុនដូមួយរស់ក្នុងជីវិតឯកជនមិនចាញ់តារាអាជីពមួយចំនួនដែលបានប្រឡូកក្នុងអាជីពសិល្បៈច្រើនឆ្នាំជាងហើយក៏ដោយ។ វិលមកប្រភពចំណូលដើម្បីផ្គត់ផ្គង់ជីវភាព ក៏ដូចជាចំណាយលើថ្លៃជួលកន្លែងស្នាក់ និងការចាយវាយនេះ សុខ លីន ប្រាប់ថា ពឹងលើចំណូលថ្មីពីការដើរម៉ូដ ច្រៀង និងឡាយលក់ផលិតផលឲ្យក្រុមហ៊ុនផ្សេងៗ។
កន្លងមក សុខ លីន ធ្លាប់ត្រូវបានផលិតកម្មជាច្រើនបាន ហៅឲ្យចូលសម្ដែងក្នុងបទចម្រៀងរបស់ពួកគេ។ ទោះយ៉ាងណា មកបច្ចុប្បន្ន នាងបានបង្ហើបថា នាងបានឃ្លាតឆ្ងាយពីការសម្ដែងជាងពីពេលមុន ដោយសារតែនាងមានការមមាញឹកច្រើនលើការងាររកស៊ី។ "មានគេទាក់ទងដែរ តែខ្ញុំជាប់ការងារផង ជាប់ឡាយលក់ផលិតផលឲ្យគេផង អីចឹងពិបាកសុំច្បាប់គេ ទើបមិនសូវបានទទួលទេបង!”។
លីន បន្តថា នាងបានចូលធ្វើជាបុគ្គលិកស៊ីប្រាក់ខែក្រុមហ៊ុនមួយ ហើយម៉ោងដែលសល់ គឺនាងឡាយលក់ផលិតផលឲ្យគេស៊ីម៉ោងរាល់ថ្ងៃ និងថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុននានាទៀត។ ទាំងនេះ គឺជាប្រភពចំណូលសំខាន់របស់នាងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងប្អូនចាប់តាំងពីបានដូរដីពីកំពង់ចាមមកភ្នំពេញប្រមាណ១ឆ្នាំជាងនេះ។
ចំពោះសិល្បៈវិញ សុខ លីន បញ្ជាក់ទៀតថា នាងនៅតែស្រឡាញ់ ពោលគឺស្រឡាញ់តាំងពីដើមមកដូចដែលប្រិយមិត្តបានឃើញនៅលើ Tik Tok ជាទីដែលនាងត្រូវបានគេស្គាល់ ដែលតាមពិតគឺតាមរយៈទេពកោសល្យសិល្បៈនេះឯង។ ដូច្នេះហើយ ស្រីលីន លើកឡើងថា នាងនៅតែចិញ្ចឹមចិត្តលៃពេល សម្រាប់ការងារសិល្បៈនានាឲ្យខានតែបាននាពេលខាងមុខ៕