កំពូល​ប្រុស​ស្អាត​​ដាច់​​គេទាំង ៥​លើ​ពិភពលោក អ្នក​ណា​មាន​ស្ទីលស្លៀក​ពាក់​ស្អាត​ជាង​គេ?

  • 2020-05-20 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ទាំង​ ៥​រូប​​រួម​មាន V (BTS), Zayn Malik, Robert Pattinson, Omar Borkan AI និង Chris Hemsworth ទើ​បតែ​ត្រូវ​បាន​គេ​ជ្រើស​យក​ជា​ប្រុស​ស្អាត​ទាំង​៥​ដែល​មាន​រូប​សម្បិត្តិ​​ស្អាត​ជាង​គេ​លើ​ពិភពលោក។ តើ​ស្ទីល​ស្លៀក​ពាក់​របស់​អ្នក​ទាំង ៥​មាន​ខុស​គ្នា​យ៉ាង​ម៉េ​ច​វិញ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Top10World ទើប​តែ​ប្រកាស​លទ្ធផល​កំពូល​ប្រុស​ស្អាត​ទាំង​ ៥​ពិភពលោក​សម្រាប់​ឆ្នាំ​ ២០២០ ដោយ​ផ្ដោត​លើ​ការ​វាយ​តម្លៃ​ដូច​ជា ទម្រង់​មុខ កម្ពស់ និង​ចំណុច​ទាក់​ទាញ​របស់​តារា​នីមួយ​ៗ។ វ៉ាមុខ ប្រុស​ស្អាត​ជាច្រើន កំពូល​តារា​ប្រុស​កូរ៉េ V ក្រុម BTS បាន​ក្លាយ​ជា​តារា​ប្រុស​ស្អាត​ដាច់​គេ។

ចំណាត់​បន្ត​បន្ទាប់​ត្រូវ​បាន​ធ្លាក់​លើ Zayn Malik, Robert Pattinson, Omar Borkan AI និង Christian Hemsworth។ ទោះ​បី​ជា​សុទ្ធ​​តែ​ជា​បុគ្គល​មាន​រូប​សម្បត្តិ​ស្អាត​ឥត​ខ្ចោះ តែ​សិល្បករ​មាន​ស្ទីល​ស្លៀក​ពាក់​ខុស​ៗ​គ្នា។ ដូច​នេះ​សូម​ក្រឡេក​មើល​ស្ទីល​ខោអាវ​របស់​តារា​ទាំង ៥​ដូច​ខាង​ក្រោម៖

១. V (BTS) និយម​បែប​ទាន់​សម័យ និង​ប្ដូរ​ម៉ូដ​ច្រើន

២. Zayn Malik និយម​ម៉ូដ​មាំមួន មិន​អាច​ខ្វះ​អាវ​ក្រៅ

៣. Robert Pattinson ទឹក​ដៃ​ឡើង​ចុះ ពេល​ស្អាត ពេល​អត់

៤. Omar Borkan AI ចូលចិត្ត​ម៉ូដ​សាមញ្ញៗ

៥. Chris Hemsworth លាយ​គ្នា​រវាង​បែប​សុភាព​បុរស និង​ស្ទាវ

អានបន្ត៖ ​ Suzy បំបែក​កំណត់​ត្រា​ក្លាយ​​តារា​គ្រប​មុខកំពូល​ទស្សនាវដ្ដី​ទាំង៦ តែ​នៅ​តែ​ចាញ់​តារា​សិស្ស​ប្អូន​ម្នាក់

ប្រភព៖ news.zing.vn   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម