Klopp ​មាន​អារម្មណ៍​ម៉េច​ទៅ ពេល​ចូល​ដឹក​នាំ​ក្រុម​សម័យ Covid-19 ​

  • 2020-05-21 01:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​ក៏​មិន​ខុស​ពី​ក្រុម​ដទៃ​ទៀត​ដែរ ​ដោយ​ពេល​នេះ​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​កីឡាករ ​បែងចែក​ជា​ក្រុម​មាន​គ្នា​តិច​ៗ ​ដើម្បី​ហាត់​ត្រៀម​បើក​រដូវ​កាល​វិញ​ហើយ​។

​ក្របខណ្ឌ Premier League ​នេះ ​បាន​ដាក់​គោលដៅ​យក​ខែ​ក្រោយ ដើម្បី​បាន​ប្រកួត​ឡើង​វិញ​ហើយ។ ដោយ​ពួកគេ​នៅ​សល់​ការ​ប្រកួត​សរុប​៩២​ប្រកួត​ទៀត ដើម្បី​បញ្ចប់​រដូវ​កាល​ចាស់​នេះ​។ ​ដោយ​ការ​ប្រមូល​ផ្ដុំ​គ្នា​មក​វិញ​សម័យ​កាល Covid-19 ​នេះ​ដែរ ត្រូវ​បាន​លោក Klopp ​និយាយ​ថា​៖ “ខ្ញុំ​ក្រោក​ពី​ព្រឹក​ជាង​ធម្មតា ​ហើយ​ខ្ញុំ​នឹក​ឃើញ​ថា​វា​ជា​ថ្ងៃ​ចូល​ហ្វឹកហាត់​វិញ​ជា​លើក​ដំបូង។ វា​មាន​អារម្មណ៍​ថា​ដូចជា​ថ្ងៃ​ដំបូង​ទៅ​សាលា​រៀន​អីចឹង។ សម្រាប់​ខ្ញុំ វា​៤៦​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​ពិត​ជា​ស្រដៀង​គ្នា​មែនទែន”។

​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​នេះ ​ក៏​ធ្លាប់​បញ្ជាក់​ដែរ​ថា​ពាន​រង្វាន់ Premier League ​រដូវ​កាល​នេះ ​ត្រូវ​តែ​បាន​លើក​ក្រុម Liverpool ​។ ប្រសិន​បើ​មិន​អាច​ធ្លាក់​ដល់​ដៃ​ក្រុម​ហង្ស​ក្រហម​ទេ ​នោះ​វា​ពិត​ជា​អយុត្តិធម៌​ខ្លាំង​ណាស់ ព្រោះ​ពួកគេ​ពិត​ជា​ខំ​ប្រឹងប្រែង​នឹង​ធ្វើ​បាន​ល្អ​មែនទែន។ សូម​បញ្ជាក់​ថា Liverpool ​ត្រូវ​ការ​ឈ្នះ​តែ​២​ប្រកួត​ទៀត​ទេ នឹង​ក្លាយ​ជា​ជើង​ឯក​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​ហើយ៕

ប្រភព៖ BBC   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទថ្មី