មកដឹងប្រវត្តិត្រួសៗ ក្រូចពោធិ៍សាត់ ដែលជាដំណាំសំខាន់ប្រចាំខេត្តពោធិ៍សាត់

  • 2020-05-21 03:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនខ្មែរភាគច្រើន សុទ្ធតែបានហូបផ្លែក្រូចពោធិ៍សាត់ ដែលមានរសជាតិផ្អែម និងជូរអែម ឈ្ងុយឆ្ងាញ់ ហើយជាដំណាំសំខាន់ជាងគេមួយក្នុងចំណោមដំណាំផ្សេងទៀត របស់ខេត្តពោធិ៍សាត់ ។

តើដើមកំណើត នៃពូជក្រូចពោធិ៍សាត់មកពីណា?

ឆ្លើយតបនឹងសំណួរខាងលើនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងនៅក្នុងសន្និសីទមួយ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា ដំណាំក្រូចពោធិ៍សាត់ ដើមកំណើតនៅក្នុងសម័យអាណានិគម និយមបារាំង (១៩៦៣-១៩៥៣) ដែលបារាំងបានយកមកដាំនៅស្រុកភ្នំក្រវាញ ហើយនៅពេលនោះ មិនដឹងឈ្មោះអ្វី ក៏ហៅថា «ក្រូចពោធិ៍សាត់»។ ឈ្មោះនេះក៏បានហៅតៗរហូតមកដល់សព្វថ្ងៃ។

ដោយសាររសជាតិឆ្ងាញ់ ក្រូចពោធិ៍សាត់បានក្លាយជាទីចាប់អារម្មណ៍ និងបាននាំចេញទៅលក់នៅបណ្ដាខេត្តផ្សេងៗទៀតផង។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះដែរ លោកស្រី​ ឈុន​ សេរីរត្ន័ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ បានលើកឡើងថា ខេត្តពោធិ៍សាត់ កសិផលដែលកំពុងមានទីផ្សារនាំចេញ រួមមាន ក្រូចពោធិ៍សាត់ ដំឡុង ពោត ស្វាកែវរមៀត និងស្ករត្នោត ជាដើម។ ក្រៅពីដំណាំ មានចម្លាក់ថ្មកែវ ក៏ជាផលិតផលសំខាន់នៅក្នុងស្រុក ដែលបាននាំចេញក្នុងស្រុក និង ក្រៅប្រទេស។

លោកស្រី បន្ថែមថា ក្រូចពោធិ៍សាត់សព្វថ្ងៃកំពុងមានសក្កដានុពលខ្លាំងលើការនាំចេញ ដោយនៅក្នុងស្រុកបាននាំចេញទាំងក្នុង និងក្រៅស្រុក ដោយបានបង្កើតសមាគមក្រូចពោធិ៍សាត់ នៅស្រុកភ្នំក្រវ៉ាញ៕ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា