ឡាន Volvo ចេញក្រោយៗ នឹងមានល្បឿនអតិបរមាត្រឹម ១៨០គ.ម៉/ម៉

  • 2020-05-21 05:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Volvo បានប្រកាសថា គ្រប់រថយន្តថ្មីរបស់ខ្លួនឥឡូវនេះ នឹងមានល្បឿនអតិបរមាត្រឹម ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

Volvo អះអាងថា ការរឹតត្បិតនេះគឺហួសពីបទប្បញ្ញត្តិ និងច្បាប់ ដើម្បីជួយកាត់បន្ថយគម្លាតដែលនៅសេសសល់ កុំឲ្យមានអ្នករងរបួសធ្ងន់ និងបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមពីនេះ គ្រប់រថយន្ត Volvo នឹងភ្ជាប់មកជាមួយនឹងសោរ Care Key ដែលអាចឲ្យអ្នកបើកបរកំណត់បន្ថែមលើល្បឿនអតិបរមារបស់រថយន្ត។ ឧទាហរណ៍ ពួកគេអាចកំណត់ល្បឿនអតិបរមាកាន់តែទាប មុនពេលឲ្យរថយន្តរបស់ពួកគេ ទៅសមាជិកគ្រួសារ ឬអ្នកបើកបរដែលមានវ័យក្មេង និងគ្មានបទពិសោធខ្ចី៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី