ចង់ចូលកម្ពុជា ដូចជាមិនស្រួលទេ! ចត្តាឡីស័ក១៤ថ្ងៃ ទោះវិជ្ជមាន ឬអវិជ្ជមានកូវីដ១៩

  • 2020-05-22 07:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់ជនបរទេស ឬជនជាតិខ្មែរដែលធ្វើដំណើរពីក្រៅប្រទេស ដែលពិនិត្យឃើញថាមាន ឬគ្មានកូវីដ១៩ ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃ ទៅតាមការកំនត់របស់រាជរដ្ឋាភិបាលកម្ពុជា។

កាលពីថ្ងៃទី២០ ខែឧសភានេះ ប្រទេសកម្ពុជាបានសម្រេច បើកច្រកអោយមានការចូលឡើងវិញនៃជនបរទេស ឬជនជាតិខ្មែរពីក្រៅប្រទេស ទាំងផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក ដែលពួកគេទាំងអស់ត្រូវតែពិនិត្យសុខភាពដើម្បីរករោគសញ្ញាកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ បើទោះបីមាន ឬគ្មានជំងឺកូវីដ១៩ក៏ដោយ។

គួរបញ្ជាក់ថា ការធ្វើចត្តាឡីស័កនេះ គឺតម្រូវដូចខាងក្រោម ៖

  • ក្នុងករណី អ្នកដំណើរណាម្នាក់ ឬច្រើន ពិនិត្យឃើញថាមានវិជ្ជមានកូវីដ១៩ រាល់អ្នកដំណើរទាំងអស់ តម្រូវអោយធ្វើចត្តាឡីស័ក នៅទីតាំងដែលកំនត់ដោយគណកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនិងជំងឺកូវីដ១៩។

  • ក្នុងករណី អ្នកដំណើរទាំងអស់ ដែលមានលទ្ធផលកូវីដ១៩ អវិជ្ជមាន ពួកគេត្រូវបានអនុញ្ញាតិអោយធ្វើចត្តឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវអោយធ្វើតេស្តម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

ចំពោះអ្នកដំណើរដែលមានបំណងចង់ចូលកម្ពុជា ហោចណាស់ត្រូវមាន វិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) និងការពិនិត្យសុខភាពម្តងទៀតមុនអនុញ្ញាតិអោយចូលប្រទេសកម្ពុជា។​

កាលពីថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០២០ ប្រទេសកម្ពុជា​បានប្រកាសរងឃើញថ្មី១នាក់ វិជ្ជមានកូវីដ១៩ ដែលធ្វើឲ្យតួលេខ​សរុប​មានចំនួន ១២៣នាក់ នៅទូទាំងប្រទេស។​ នៅដំណាក់កាលទី១ កម្ពុជា​បានព្យាបាលជាសះស្បើយជំងឺកូវីដ១៩ទាំងអស់ ហើយម្សិលមិញ ម្នាក់ដែលទើបមានវិជ្ជមានជំងឺកូវីដ​ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ សូវៀត៕​

ប្រភព៖ ក្រសួងសុខាភិបាល   អត្ថបទ ៖ Art

អត្ថបទពេញនិយម