ភស្តុតាងថ្មីច្បាស់ចែស បង្ហាញថា Apple ប្ដូរការផលិត AirPods Pro ខ្លះៗពីចិនទៅវៀតណាម

  • 2020-05-22 02:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

លើ​ប្រអប់ AirPods Pro មួយ​ចំនួន​នា​ពេល​នេះ​គឺ​ឃើញ​សរសេរ​ពាក្យ​បញ្ជាក់​ថា​ដំឡើង​នៅ​វៀតណាម (Assembled in Vietnam) ដែល​បញ្ជាក់​បាន​ថា​ Apple ប្រហែល​ជា​ចង់​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​ដំឡើង​តែ​នៅ​​ប្រទេស​ចិន​មួយ។ ជា​ធម្មតា​​សម្បក​ AirPods Pro គឺ​មាន​សរសេរ​ពាក្យ​នៅ​លើ​ខ្នង​សម្បក​បញ្ជាក់​ថា​វា​ដំឡើង​នៅ​ប្រទេស​ចិន។

​ផលិតផល Apple មួយ​ផ្នែក​ធំ​គឺ​មាន​ដំឡើង​នៅ​ប្រទេស​ចិន។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ហាក់​ចាប់​អារម្មណ៍​នឹង​ការ​ដំឡើង​ផលិត​ផល​​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត។ វា​អាច​ដោយ​សារ​​ការ​ជះ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​១៩ រួម​ជា​មួយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក ដែល​មាន​ដំឡើង​ពន្ធ​លើ​ផលិតផល​ Apple ​មួយ​ចំនួន។

គេ​នៅ​មិន​ច្បាស់​នៅ​ឡើយ​ទេ​ថា​ AirPods Pro ដែល​ដំឡើង​នៅ​ប្រទេស​វៀតណាម មាន​ចំនួន​ប៉ុន្មាន​ភាគ​រយ​នោះ។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ The Information កាល​ពី​ថ្ងៃអង្គារ​បាន​ឲ្យ​ដឹង​ថា Apple គ្រោង​ប្រើ​ប្រាស់​រោងចក្រ​នៅ​វៀតណាម ដើម្បី​ដំឡើង​កាស​ពាក់​ក្បាល​ដែល​​មិន​ទាន់​ប្រកាស​ចេញ​​ ហើយ​ Apple ក៏​គ្រោង​​ដំឡើង​កាស​នេះ​មួយ​ចំនួន​នៅ​ប្រទេស​ចិន​ផង​ដែរ៕​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង