ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យានៅអាមេរិក កាន់តែមានទៅ អំឡុងពេលមនុស្សជាច្រើនគេងផ្ទះ

  • 2020-05-22 03:07:51
  • ចំនួនមតិ 1 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

របាយការណ៍​ថ្មី​ចេញ​ផ្សាយ​ដោយ​ Americans for Tax Fairness and the Institute for Policy Studies បាន​បង្ហាញ​ថា​មហាសេដ្ឋី​អាមេរិក​មាន​ការ​កើន​ឡើង​ទ្រព្យ​សម្បត្តិ​សរុប​រហូត​ដល់ ៤៣៤ ពាន់​លាន​ដុល្លារ​អំឡុង​ពេល​ដែល​អាមេរិក​ចាត់​វិធានការ​បិទ​ខេត្ត/ក្រុង ពោល​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​មីនា ដល់​ពាក់​កណ្ដាល​ខែ​ឧសភា។

​ម្ចាស់ Amazon លោក Jeff Bezos និង​ម្ចាស់ Facebook លោក Mark Zuckerberg មាន​កំណើន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ ដោយ​លោក Jeff កើន​ទ្រព្យ​ ៣៤,៦ពាន់​លាន​ដុល្លារ ចំណែក​លោក Mark កើន​ទ្រព្យ​ ២៥ពាន់​លាន​ដុល្លារ។

​ម្ចាស់​ក្រុមហ៊ុន Tesla មាន​កំណើន​ទ្រព្យ​សម្បត្តិ​គិត​ជា​ភាគ​រយ​ខ្ពស់​ជាង​គេ​ក្នុង​រយៈពេល ២ខែ​នេះ ដែល​មាន​កំណើន​ ៤៨% ​ជា​មួយ​ទ្រព្យ​សម្បត្តិ​សរុប ៣៦ពាន់​លាន​ដុល្លារ។ លោក Mark តាម​ពី​ក្រោយ​ជា​មួយ​កំណើន​ ៤៦% ដែល​មាន​ទ្រព្យ​សរុប ៨០ពាន់​លាន​ដុល្លារ។ ចំណែក​លោក Jeff មាន​កំណើន​ ៣១% ធ្វើ​ឲ្យ​ទ្រព្យ​សរុប​ឡើង​ដល់ ១៤៧ពាន់​លាន​ដុល្លារ។

ក្នុង​អំឡុង​ពេល​ពីរ​ខែ​នេះ​ក៏​មាន​មហាសេដ្ឋី​ខ្លះ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ផង​ដែរ ជា​ពិសេស​អ្នក​ដែល​កាន់​កាប់​ជំនួញ​​ផ្នែក​ធ្វើ​ដំណើរ បដិសណ្ឋារកិច្ច​ មុខ​ជំនួញ​លក់​រាយ ដោយ​​មិន​ទាន់​ឃើញ​សញ្ញា​ងើប​ឡើង​វិញ​នៅ​ឡើយ​ទេ៕​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង