ទាំងនេះជាតារាអាស៊ីដែលត្រូវបង្ហាញមុខក្នុងការប្រគំតន្ត្រី "One Love Asia” របស់ UNICEF
- 2020-05-22 03:23:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាតារាអាស៊ីដែលត្រូវបង្ហាញមុខក្នុងការប្រគំតន្ត្រី "One Love Asia” របស់ UNICEF
ចន្លោះមិនឃើញ
UNICEF អង្គការសប្បុរសធម៌ជួយកុមារទូទាំងពិភពលោក កំពុងរៀបចំកម្មវិធីផ្សាយផ្ទាល់ការប្រគំតន្ត្រីមួយ ដោយមានការចូលរួមពីតារាជាច្រើនស្ថិតនៅអាស៊ី។
តារាដែលចូលរួមនឹងប្រមូលថវិកាដែលបានមកពីយុទ្ធនាការសប្បុរសធម៌នេះ ទៅជួយដល់កុមារអាស៊ី ដែលកំពុងរងនូវការលំបាក ដោយសារជីវភាពក្រខ្សត់ ជួបប្រទះនូវគ្រោះធម្មជាតិ អំពើកេងប្រវ័ញ្ច ការរើសអើង និងអ្នកដែលកំពុងរងការគំរាមកំហែងដោយសារ COVID-19 ជាដើម។ ការប្រគំតន្ត្រីដែលមានឈ្មោះថា «One Love Asia» នេះដែរ នឹងរួមជាចំណែកមួយក្នុងការចែករំលែកក្ដីស្រឡាញ់ និងការគាំទ្រដល់មនុស្សទាំងអស់ជុំវិញពិភពលោក ឲ្យរួមគ្នាជាមួយនឹងការងារស្ម័គ្រចិត្តរបស់អង្គការ UNICEF ក្នុងគោលបំណងធំគឺដើម្បីកុមារទាំងអស់។
ខាងក្រោមនេះគឺជាតារាដែលនឹងចូលរួម៖
១. Siwon (ក្រុម Super Junior)
២. Eunji (ក្រុម APINK)
៣. ក្រុម CIX
៤. Karen Mok
៥. G.E.M
៦. Akira (ក្រុម EXILE)
៧. ក្រុម AKB48
៨. ក្រុម Ballistik Boyz
ក្រៅពីតារាដែលទទួលចូលរូមខាងលើ ក៏នឹងមានតារាជាង ៥០នាក់ផ្សេងទៀតលើកយកបទចម្រៀងផ្សេងៗគ្នាមកសម្ដែង រាំ ច្រៀង និងរួមបញ្ចូលនូវសារជាវីដេអូជាដើម។ ការប្រគំតន្ត្រីនឹងចេញផ្សាយនៅលើគណនី YouTube ផ្លូវការរបស់ UNICEF នៅថ្ងៃទី ២៧ ខែឧសភា ម៉ោង ៩យប់នៅប្រទេកូរ៉េ (ត្រូវនឹងម៉ោង ៧ល្ងាចនៅកម្ពុជា)៕