លេចចេញរូបឡានភីកអាប់ Mazda BT-50 ឆ្នាំ២០២១ ថ្មី ឌីហ្សាញកាត់តាម CX-9

  • 2020-05-22 03:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់ពេលមិនយូរប៉ុន្មានទៀតឡើយ ក្រុមហ៊ុន Mazda នឹងត្រូវដាក់បង្ហាញរថយន្តភីកអាប់ BT-50 ថ្មីរបស់ខ្លួនជាផ្លូវការ។

ថ្មីៗនេះ រូបភាពបែប Render មួយត្រូវបានចែកចាយនៅលើអនឡាញ ដោយបង្ហាញឲ្យឃើញរូបរាងរថយន្ត BT-50 ថ្មី ដែលមានការឌីហ្សាញកាត់តាមម៉ូដែល CX-9 និងប្រើតួខ្លួនរបស់រថយន្ត Isuzu D-Max។

គួរឲ្យដឹងថា ក្រុមហ៊ុន Mazda និង Isuzu បានសហការណ៍គ្នាក្នុងការផលិតរថយន្តភីកអាប់ ដោយផ្នែកឌីហ្សាញគឺធ្វើឡើងដោយ Mazda ខណៈផ្នែកផ្សេងមួយចំនួនទៀត ត្រូវធ្វើឡើងដោយ Isuzu។

យ៉ាងណាមិញ រថយន្ត Isuzu D-Max ថ្មី ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួន នៅអំឡុងខែកក្កដា ដូច្នេះ Mazda BT-50 ក៏អាចនឹងបង្ហាញខ្លួន រយៈពេល ៣-៤ខែក្រោយផងដែរ៕

ប្រភព ៖ carsguide

អត្ថបទ៖ សេង ឡុង