ដឹង​ទេ​ថា ភាពយន្ត​ខ្មែរ​មួយ​ណា មាន​វត្តមាន​ដំបូង​គេ​បង្អស់​នៅ​លើ Soyo?

  • 2020-05-22 04:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា Soyo ដែល​ជា​កម្មវិធី​ទស្សនា​ភាពយន្ត​លើ​ទូរស័ព្ទ​ដៃ​ដំបូង​បង្អស់​នៅ​កម្ពុជា មក​ដល់​បច្ចុប្បន្ន​មាន​រាប់​រយ​ចំណង​ជើង និង​រាប់​ពាន់​ម៉ោង​ត្រូវ​បាន​ដាក់​ឲ្យ​ទស្សនា ដោយ​ក្នុង​មាន​ទាំង​ប្រភេទ​រឿង​ជាតិ និង​អន្តរជាតិ។ ដូច្នេះ​ដឹង​ទេ​ថា ភាពយន្ត​ខ្មែរ​មួយ​ណា ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ទស្សនា​មុន​គេ​លើ​កម្មវិធី​ដ៏​ពេញ​និយម​នេះ?

រំលឹក​ឡើង​វិញ​អំពី​បុព្វហេតុ​នៃ​ការ​បង្កើត​កម្មវិធី​ខាង​លើ​ឡើង​កាល​ពី​ឆ្នាំ ២០១៦ តាម​ប្រធាន​គ្រប់គ្រង​កម្មវិធី Soyo លោក ស៊ុត ឈាង​ឡេង បាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​២​ក្នុង​ចំណោម​៣ គឺ​ដើម្បី​ភាពយន្ត​ខ្មែរ ក្នុង​នោះ​ទី​១ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ស្នាដៃ​ភាពយន្ត​ខ្មែរ​អោយ​កាន់​តែ​ទូលំទូលាយ។ ទី២ បង្កើត​ចំណូល​ជូន​ផលិតករ​មួយ​ផ្នែក​ទៀត​បន្ទាប់​ពី​រោងកុន។

ដូច្នេះ​ហើយ ភាពយន្ត​ក្នុង​ស្រុក​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ជា​ពិសេស រហូត​មក​ដល់​ពេល​នេះ​មាន​ភាពយន្ត​ជា​គ្រប់​ប្រភេទ​រាប់​រយ​ចំណង​ជើង​ហើយ។ ដោយ​ឡែក​សម្រាប់​ភាពយន្ត​ជាតិ​ដែល បាន​ចូល​មក​ប្រាកដ​ខ្លួន​លើ Soyo វិញ​នោះ គឺ​រឿង "ទង់​ព្រលឹង" ដែល​ជា​រឿង​ស្ថិត​ក្នុង​ចំណោម​ភាពយន្ត​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ទាំង ៥​នៅ​លើ​ប្រព័ន្ធ​ទស្សនា​ភាពយន្ត​ទំនើប​ គិត​មក​ត្រឹម​ពេល​នេះ។

ដោយ​ឡែក​ភាពយន្ត​ទី​២ ដែល​បាន​ចូល​ខ្លួន​ទី​២ គឺ​រឿង "សង្សារ​ក្រមុំ​កូន​១"។ លោក ឈាង​ឡេង បញ្ជាក់​ថា មក​ទល់​បច្ចុប្បន្ន​ភាពយន្ត​ខ្មែរ​សរុប​ដែល​មាន​លើ Soyo គឺ​មាន​ចំនួន​ជាង​១០០​រឿង​ហើយ ដោយ​ចែក​ទៅ​តាម​ប្រភេទ​ដូច​ជា រឿង​ដុំ មាន​ចំនួន ៨៧ ចំណង​ជើង រឿង​ខ្នាត​ខ្លី ឬ Short Film មាន​ចំនួន ២៨​ចំណង​ជើង និង​រឿង​ភាគ មាន​ចំនួន ២៦​ចំណង​ជើង។

ចំនួន​ខាង​លើ​នៃ​ភាពយន្ត​ជាតិ​នេះ នឹង​បន្ត​កើន​ឡើង​តាម​នយោបាយ​លើក​ទឹក​ចិត្ត​សម្រាប់​ភាពយន្ត​ក្នុង​ស្រុក ក្នុង​នោះ​តាម​លោក បញ្ជាក់ គឺ​រឿង​ខ្លះ​បាន និង​កំពុង​ចរចា និង​រឿង​ខ្លះ​ទៀត​បាន​ព្រមព្រៀង​គ្នា​លើ​លក្ខខណ្ឌ​នានា​ជាមួយ​ផលិតករ​ភាពយន្ត​នីមួយ​រួច​ហើយ ហើយ​កម្មវិធី​នឹង​ដាក់​ជូន​ប្រិយមិត្ត​បាន​ទស្សនា​ជា​បន្តបន្ទាប់​រៀង​រាល់​ខែ។

ទស្សនា​ភាពយន្ត​ល្បី​ៗនៅ​លើ​ទូរស័ព្ទ​ដៃ​ផ្ទាល់​តាម​រយៈ Soyo App អស់​លុយ​តិច គុណភាព​ច្បាស់ ស្រួល​ស្ដាប់ ដោន​ឡូត​ឥឡូវ​នេះ៖

App Store៖ https://goo.gl/Fzx11s

Play Store៖ https://goo.gl/fgJbtB

ឬ​ចូល​តាម​វេបសាយ៖ https://soyo.sabay.com/

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម