Rolls-Royce ផលិតកូនឡានជ័រលក់ ដូចបេះបិត មួយគ្រឿងចំណាយពេល ៤៥០ម៉ោង

  • 2020-05-22 05:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បានលក់ដាច់រថយន្តចំនួន ៥ ១៥២គ្រឿងកាលពីឆ្នាំ២០១៩ ពោលគឺកើនឡើង ២៥% ដោយសារតែវត្តមានរថយន្ត SUV ថ្មី គឺ Rolls-Royce Cullinan។

ឥឡូវក្រុមហ៊ុន Rolls-Royce ក៏មានផលិតរថយន្ត Cullinan ជ័រទំហំ 1:8 ដែលមានរូបរាងដូចរថយន្តពិតបេះបិត និងល្អឥតខ្ចោះបំផុត។ មិនតែប៉ុណ្ណោះ វាថែមទាំងមានម៉ាស៊ីន ដែលអាចដំណើរការ តាមរយៈការបញ្ជាតេឡេផងដែរ។ អ្វីដែលរឹតតែពិសេស កាប៊ីនខាងក្នុងរបស់វាត្រូវបានតុបតែងដូចកាប៊ីនពិត ហើយថែមទាំងប្រើឈើតុបតែងទៀតផង។

រថយន្ត Rolls-Royce Cullinan ជ័រនិមួយៗ ត្រូវបានផលិតឡើងដោយដៃផ្ទាល់ ដោយប្រើគ្រឿងជាង ១ ០០០ផ្នែក ហើយចំណាយពេលរហូតដល់ទៅ ៤៥០ម៉ោង ដើម្បីសម្រេចបានមួយគ្រឿង។ ក្នុងនោះ សូម្បីតែការបាញ់ថ្នាំ និងប៉ូលា ក៏ត្រូវធ្វើឡើងដោយដៃដែរ។ អតិថិជនអាចជ្រើសរើសពណ៌សរុបជាង ៤០ ០០០ពណ៌ ឬអាចប្រើពណ៌ដែលបង្កើតខ្លួនឯងក៏បាន។

យ៉ាងណាមិញ ក្រុមហ៊ុន Rolls-Royce មិនទាន់បានបង្ហាញពីតម្លៃលក់របស់រថយន្តជ័រនេះឡើយ ប៉ុន្តែរថយន្ត Cullinan ពិតប្រាកដមានតម្លៃចាប់ពី ៣៣០ ០០០ដុល្លារនៅបរទេស៕

ប្រភព៖ autoblog   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម