Marie បង្ហោះ Status បិទមាត់​អ្នក​និយាយ​មិនពិត​ថា​ស្នេហានាង​ត្រូវចប់ ព្រោះអ្នកទី៣

  • 2020-05-22 06:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​ស្នេហា​របស់​តារា​ប្រុសស្រី​ថៃ ២​នាក់​ដែល​មហាជន​តែង​មាន​ការ​កោតសរសើរគឺ Gun Naphat និង​ Marie Broenner ត្រូវ​ឈាន​ដល់​ផ្លូវ​បែក​ រហូត​បង្ក​ជា​ចម្ងល់ ជា​ច្រើនមិនទាន់​មាន​ការ​បកស្រាយ ជាហេតុ​ធ្វើឲ្យ​មាន​ការ​សន្និដ្ឋាន​ថា​មាន​អ្នក​ទី៣ ទើប​ទៅ​ជា​បែប​នេះ។

Gun និង​ Marie
Marie Broenner

ថ្មីៗ​នេះ​ខាង​សាមី​ខ្លួន​ខាងស្រី​គឺ​ Marie Broenner បាន​ចេញ​មក​ទម្លាយ​ថា​ «ស្នេហា​ដល់​ផ្លូវ​បែក​បែប​នេះ​ មិន​មែន​មក​ពី​មាន​អ្នក​ ទី៣​ទេ គ្រប់ពេល​ដែលជួប​ប៉ាម៉ាក់របស់បង Gun ខ្ញុំ​មាន​អារម្មណ៍​ថា​កក់ក្ដៅជានិច្ច ជា​គ្រួសារ​ដែល​គួរ​ឲ្យ​គោរព​ស្រឡាញ់ គ្រួសារ​ដែល​មាន​តែ​សុភមង្គល ប៉ាម៉ាក់​ស្រឡាញ់​កូន កូនគ្រប់គ្នា​ក៏ស្រឡាញ់​ប៉ាម់ាក់ គ្មាន​អ្នកណា​ធ្វើបាប​អ្នកណាទេ»

Marie បន្តថា «ពាក្យរិះគន់​សាហាវៗដែល​កើតឡើង វា​មិន​មាន​ផលល្អអ្វី​សម្រាប់​អ្នកណា​ឡើយ ចង់​ឲ្យ​កម្លាំង​ចិត្តអ្នកណា ឲ្យ​បានណា៎ តែធ្វើ​ឲ្យ​អ្នកណាម្នាក់បាក់ទឹកចិត្ត មិន​អាច​ជួយ​សាង​កម្លាំង​ចិត្តឲ្យ​មនុស្ស​ម្នាក់ទៀតទេ»។

តប​នូវ​ការ​បង្ហាញ​អារម្មណ៍​ពេល​នេះ​ មាន​មិត្តភ័ក្ដិ​ អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​បាន​ផ្ដល់​នូវ​កម្លាំង​ចិត្ត​ឲ្យ​ស៊ូ​នឹង​ពេល​វេលា​បែប​នេះ​ឲ្យ​បាន៕

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី