អស់ចម្ងល់! មកស្គាល់ទីតាំងពិនិត្យឆៀករថយន្តនៅភ្នំពេញ និងតាមបណ្តាខេត្ត

  • 2020-05-22 09:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងសាធារណការនិងដឹកជញ្ជូនបានរៀបចំ និងបង្កើតកន្លែងត្រួតពិនិត្យបច្ចេកទេសយានជំនិះ (ឆៀក) ចំនួន៥នៅរាជធានីភ្នំពេញ និង៩ទីតាំងនៅតាមបណ្តាខេត្ត រួមទាំងរថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)ចល័ត ចំនួន៣គ្រឿងទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការយករថយន្តទៅធ្វើការត្រួតពិនិត្យ។

រាជធានីភ្នំពេញ មាន ៥ទីតាំង ដូចជា ១.ឬស្សីកែវ ២.ចំការដូង ៣. បឹងស្នោ ៤.ជ្រោយចង្វារ ផ្លូវជាតិ៦អា ៥. បឹងបៃតង។

តាមបណ្តាខេត្ត ៩ទីតាំង ដូចជា ១.ខេត្តបាត់ដំបង ២.ខេត្តកំពង់ចាម ៣. ខេត្តកំពង់ស្ពឺ ៤. ខេត្តសៀមរាប ៥. ខេត្តកំពង់ឆ្នាំង ៦. ខេត្តក្រចេះ ៧. ខេត្តព្រះសីហនុ ៨. ខេត្តរតនគីរី ៩. ខេត្តព្រះវិហារ។

រាល់បញ្ហាផ្សេងៗ អាចទាក់ទងបានតាមលេខទូរសព្ទ និង link ខាងក្រោម ៖

ព័ត៌មានទីតាំង(ឆៀក)ចល័ត៖ CMVIC : 012 990 223 | 069 567 822 | (HK) : 012 788 114 ប្រឹក្សាយោបល់៖ 085 92 90 90 | 067 92 90 90 | 015 92 90 90 ដាក់ពាក្យ(ឆៀក) Online ៖ https://techinspection.mpwt.gov.kh ទាញយកព័ត៌មានលម្អិតឆៀកប្រចាំឆ្នាំ៖ https://bit.ly/30zUt84

ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ ៖ Art