កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩ ថ្មី ម្នាក់​​ទៀត​ហើយ​

  • 2020-05-22 23:57:49
  • ចំនួនមតិ 34 | ចំនួនចែករំលែក 234

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ព្រលឹម​នេះ ដោយ​បាន​បញ្ជាក់​ថា កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​នៃ​ជំងឺ​កូវីដ-១៩ ថ្មី មួយ​រូប​ទៀត​។

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​នោះ​បាន​ឲ្យ​ដឹង​ថា អ្នក​តេស្ត​រក​ឃើញ​វិជ្ជមាន​នោះ​គឺ ស្ត្រី​ជនជាតិ​ខ្មែរ​ អាយុ​៣៩ឆ្នាំ ដែល​ត្រលប់​ពី​សហរដ្ឋអាមេរិក ហើយ​ឆ្លង​កាត់​កូរ៉េ​ខាង​ត្បូង និង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី៨ ខែ​ឧសភា។ ស្ត្រី​រូប​នោះ​បាន​ស្នាក់​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​ តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០ ហើយ​ទើបតែ​មាន​ជើងហោះហើរ​មក​កម្ពុជា​នៅ​ខែ​ឧសភា​នេះ។

ពេល​មក​ស្រុក​ខ្មែរ​វិញ ស្ត្រី​រូប​នោះ​បាន​ធ្វើ​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​ដោយ​ខ្លួន​ឯង​ ហើយ​នៅ​ថ្ងៃ​ទី១២ ខែ​ឧសភា ក៏​ទៅ​តេស្ត​សុខភាព​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត តែ​អវិជ្ជមាន។ ស្ត្រី​នោះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ​ រហូត​ដល់​ថ្ងៃ​ទី២០ ខែ​ឧសភា អាការៈ​នៅ​តែ​មិន​ទាន់​ធូរ​ស្បើយ លុះ​នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា គ្រូ​ពេទ្យ​ក៏​ពិនិត្យ​មើល​សំណាក ហើយ​ក៏​ឃើញ​ជំងឺ​កូវីដ-១៩​វិជ្ជមាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​ត្រឹម​ពេល​នេះ​ដែរ កម្ពុជា​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវីដ-១៩​ចំនួន ១២៤ករណី ដោយ​ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ១២២ករណី៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម