ទូរសព្ទអេក្រង់ 240Hz ចាប់ផ្ដើមមានលក់ក្រៅទឹកដីជប៉ុនហើយ នេះតម្លៃវា

  • 2020-05-25 02:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sharp បាន​ប្រកាស​ចេញ​ស្មាតហ្វូន Aquos Zero 2 កាល​ពី​ខែ​​កញ្ញា ឆ្នាំ​មុន ដែល​ជា​ស្មាតហ្វូន​ដំបូង​គេ​​ក្នុង​លោក​មាន​​អេក្រង់​ដែល​មាន​ Refresh Rate 240Hz។ ចេញ​លក់​ដំបូងៗ​គឺ​មាន​តែ​នៅ​ជប៉ុន​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​វា​ចាប់​ផ្ដើម​មាន​លក់​លើ​ទីផ្សារ​ក្រៅ​ស្រុក ដោយ​ដំបូង​គឺ​លក់​នៅ​តៃវ៉ាន់​ជា​មួយ​តម្លៃ​ប្រមាណ ៧៣០ដុល្លារ។

Aquos Zero 2 ប្រើ​ប្រាស់​បន្ទះ​ឈីប Snapdragon 855, RAM ទំហំ ៨GB, អង្គ​ផ្ទុក​ទំហំ ២៥៦GB។ អេក្រង់​របស់​វា​មាន​ទំហំ ៦,៤អ៊ីញ ជា​ប្រភេទ OLED ដែល​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​អេក្រង់ និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass 6។

ចំពោះ​ផ្នែក​កាមេរ៉ា​វិញ​រាង​ស្ទើរ​បន្តិច​ ដោយ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​មេ​ទំហំ ១២MP ជា​មួយ​នឹង​កាមេរ៉ា Ultra-Wide ទំហំ ២០MP។ កាមេរ៉ា​ខាង​មុខ​បំពាក់​នៅ​ក្នុង​ក្បាល​ឆក​ដូច​តំណក់​ទឹក​ដែល​មាន​ទំហំ ៨MP។

មួយ​ទៀត​គឺ​វា​មាន​ទំហំ​ថ្ម​ត្រឹម ៣១៣០ mAh ដែល​ទំហំ​ប៉ុណ្ណោះ​ហាក់​មិន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ការ​ស៊ី​ថ្មី​របស់​អេក្រង់​ Refresh Rate 240Hz នោះ​ឡើយ ហើយ​បច្ចុប្បន្ន​មិន​ទាន់​មាន​​ហ្គេម​ច្រើន​ដែល​គាំទ្រ​​កម្រិត 240Hz នោះ​ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង