ដឹងអត់ គីម ជុងអ៊ុន ជា fan របស់​ក្រុម​បាល់ទាត់ណា?

  • 2020-05-25 06:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់​ត្រូវបានគេ​ទម្លាយ​ថា​ជា​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​របស់​ក្លឹបបាល់ទាត់​បិសាច​ក្រហម Manchester United របស់អង់គ្លេស។

ព្រឹទ្ធសមាជិក​អ៊ីតាលី លោក Antonio Razzi បានបញ្ជាក់ថា លោកគីម បាន​ប្រាប់​លោក​ដោយផ្ទាល់បែបនេះ អំឡុង​កិច្ច​សន្ទនា​ឯកជន​មួយ។ សូមបញ្ជាក់ថា លោក Razzi ត្រូវបាន​គេដឹង​ថា​ជា​អ្នកនយោបាយ ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធិ​របស់​លោក គីម ជុងអ៊ុន។

លោក គីម ជុងអ៊ុន (រូបភាព trillmag)

មិនមានការបញ្ជាក់ពីហេតុផល​ដែលជំរុញចិត្ត​លោកគីម ឲ្យស្រលាញ់បិសាចក្រហមនោះទេ ប៉ុន្តែ​កាសែត​ Independent របស់អង់គ្លេស បានសរសេរថា លោកគីម អាច​ពេញចិត្ត​របៀបដឹកនាំ​របស់​ Sir Alex Ferguson អតីត​អ្នកចាត់ការ​ Man Utd។ ប្រភព​ដដែល ថែមទាំងបញ្ជាក់ថា លោកគីម បាន​បញ្ជា​ឲ្យទូរទស្សន៍រដ្ឋ ផ្សាយ​ការ​ប្រកួត​របស់ Manchester United ថែមទៀតផង៕

ចុចអានអត្ថបទទាក់ទង៖

អត្ថបទ៖ ឈិន មិថុនា