បែក​ធ្លាយ​ថា ក្លឹប​ធំ​អ៊ីតាលី​មួយ ចង់​ទិញ​យក Messi កាល​ពី​ជាង ១០ឆ្នាំ​មុន

  • 2020-05-25 09:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


កាល​ពី​ឆ្នាំ២០០៨ ក្លឹប Inter Milan បាន​ព្យាយាម​នាំ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ចូល​ ដើម្បី​ពង្រឹង​ក្រុម នេះ​បើ​តាម​ការ​លើកឡើង​របស់​អតីត​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្លឹប លោក Marco Branca។

លោក​ Branca បាន​លើកឡើង​ថា៖ " យើង​ព្យាយាម​ក្នុង​ការ​ហៅ​មក​គេ​មក​លេង តែ​គេ​មិន​ព្រម​ចេញ​ពី Barcelona សោះ​។ គេ​ស្មោះស្ម័គ្រ​នឹង​ក្លឹប​ណាស់ ហើយ​រឿង​លុយ​មិនមែន​ជា​រឿង​ទី​មួយ​របស់ Messi ទេ " ។

លោក​បាន​បន្ត​ថា៖ " Messi ជា​កីឡាករ​ ដែល​គ្រប់គ្នា​ប៉ង​ប្រាថ្នា តែ​គេ​នឹង​មិន​ចេញ​ពី​ក្លឹប Barcelona ទេ "។

ទោះ​ជា​បរាជ័យ​ក្នុង​ការ​នាំ​ចូល​ Messi ក្លឹប​អ៊ីតាលី Inter Milan ក៏​បាន​ទិញ​កីឡាករ Barcelona បាន​មួយ​ចំនួន​ដែរ​ដូច​ជា ខ្សែ​ប្រយុទ្ធ Samuel Eto'o និង Zlatan Ibrahimovic ជា​ដើម៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី