សាលារាជធានីព្រមានបង្ហាញឈ្មោះនិងបិទអាជីវកម្ម អ្នកមិនបង់ថ្លៃសេវាប្រមូលសំរាម

  • 2020-05-25 11:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានីភ្នំពេញ​​ចាប់​ផ្ដើម​អនុវត្ត​ទទួល​ការ​បង់​ថ្លៃ​សេវា​សំរាម ​និង​សំណល់​រឹងនៅរាជធានី​ភ្នំពេញ​ក្នុង​ដំណាក់​កាល​អន្តរកាល​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ រហូត​មក​ដល់​ពេល​នេះ​ នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ មិន​ទាន់​បំពេញ​កាតព្វកិច្ច​បង់​ថ្លៃ​សេវា​នៅ​ឡើយ​។ ជាមួយ​គ្នា​នេះ​ ​សាលា​រាជធានី​ភ្នំពេញ​ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ដល់​​អ្នក​មិន​ទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ដូច​ខាងក្រោម​៖​​​

១. បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នក​មិន​ទាន់​បាន​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​ និង​សំណល់​រឹង​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ២. កត់​ត្រា​ជា​បំណុល​ ហើយ​អនុវត្ត​វិធានការ​រដ្ឋបាល​ ដោយ​បិទ​អាជីវកម្ម​ ឬ​សេវាកម្ម​បណ្ដោះ​អាសន្ន​ ៣. អនុវត្ត​វិធានការ​ផ្សេង​ៗ​ទៀត​តាម​ការ​ចាំបាច់​។​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម