វិធានការ​បិទ​ប្រទេស​បន្ធូរ ​ ១ម៉ឺន​នាក់​ចូល​មើល​ប្រកួត​បាល់ទាត់​នៅ​វៀតណាម

  • 2020-05-25 12:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាល់ទាត់​នៅ​វៀតណាម​បាន​ផ្អាក​រយៈពេល​ជិត ៣ខែ ការ​ប្រកួត​ក៏​បាន​ត្រលប់​មក​វិញ​ ជាមួយ​នឹង​ប្រកួត​ក្របខ័ណ្ឌ​ពាន​ថ្នាក់​ជាតិ (ប្រហាក់ប្រហែល​នឹង​ពាន FA Cup) រវាង​ក្រុម​ណាមឌិញ (Nam Dinh) និង​ក្រុម​ហ័ងអាញ់យ៉ាឡៃ (HAGL) នៅ​កីឡដ្ឋាន​ធៀនជឿង (Thien Truong) នៃ​ខេត្ត​ណាមឌិញ។

ប្រភព​រូបភាព​៖ សហព័ន្ធ​បាល់ទាត់​វៀតណាម

គណៈកម្មការ​ប្រជាជន​ខេត្ត​អនុញ្ញាត​ឲ្យ​បើក​ទ្វារ​កីឡដ្ឋាន​ ដើម្បី​ស្វាគមន៍​អ្នក​គាំទ្រ​ តែ​តម្រូវ​ឲ្យ​លក់​សំបុត្រ​តែ ៤០% ទៅ ៥០% ប៉ុណ្ណោះ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal ភាសា​វៀតណាម។ សារព័ត៌មាន​ Goal បាន​ឲ្យ​ដឹង​ថា អ្នក​ណា​ដែល​មិនមាន​ម៉ាស ហើយ​មាន​កម្ដៅ​លើស​ពី ៣៧.៥អង្សារសេ​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​កីឡដ្ឋាន​ឡើយ។

បើ​តាម​ការ​ប៉ាន់ស្មាន​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​ប្រមាណ​ ១ម៉ឺន​បាន​ចូល​រួម​ទស្សនា​ក្នុង​ប្រកួត​នេះ​។

ប្រកួត​លីគ​កំពូល​វៀតណាម​នឹង​ចាប់​ផ្ដើម​វិញ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​៖

ប្រភព៖ Goal | AFC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម