ក្រោយ​ចាញ់​ Leipzig វ័ណ្ឌ​ក Mainz 05 បង្ហោះ​ Twitter អង្វរ​ឲ្យ Klopp ទិញ​ Werner

  • 2020-05-25 12:43:22
  • ចំនួនមតិ 1 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ


ក្លឹប Mainz 05 បាន​ចាញ់​ក្លឹប​ RB Leipzig ក្នុង​លទ្ធផល​ ៥ ទល់​នឹង​ ០ នា​ប្រកួត​ក្របខ័ណ្ឌ​ Bundesliga កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ក្នុង​ចំណោម​ ៥គ្រាប់​របស់​ Leipzig មាន​ ៣គ្រាប់​សម្រេច​បាន​ដោយ​ ខ្សែ​ប្រយុទ្ធ​គោលដៅ Liverpool គឺ​កីឡាករ Timo Werner។

ក្នុង​រដូវ​កាល​ ២០១៩/២០ Werner ស៊ុត​បាន Hat Trick ទល់​នឹង​ Mainz 05 បាន​រហូត​ដល់​ទៅ ២ដង ទាំង​ក្នុង​ដី និង​ក្រៅ​ដី។

ក្រោយ​ចាញ់​យ៉ាង​ស្ពឹក​មុខ​នេះ ទំព័រ​ផ្លូវការ​របស់​ Mainz 05 បាន​បង្ហោះ​សារ​ Twitter មួយ​ថា៖ " Kloppo ទិញ​ Werner បាន​អត់? '' ។

ជា​រឿយៗ​ តែងតែ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ក្លឹប Liverpool បាន​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​ចូល​កីឡាករអាល្លឺំ៉ង់​រូប​នេះ។

យ៉ាងណាក៏ដោយ នេះ​ជា​រឿង​ធម្មតា​របស់​ទំព័រ​ផ្លូវការ​របស់​ក្លឹប​នៅ​អាល្លឺម៉ង់ ដោយ​សារ​តែ​ពួក​គេ​ច្រើន​តែ​បង្ហោះ​រឿង​លេង​សើច​ជាមួយ​អ្នក​គាំទ្រ​ និង​ទស្សនិកជន​បាល់ទាត់​ដទៃ​ទៀត​៕

អត្ថបទ៖ ហ៊ីម រស្មី