ខ្សែ​បម្រើ​ Leicester ជះ​លុយ​ជាង​ ៦០,០០០ដុល្លារ​ដើម្បី​ទិញ​សត្វ​សុនខ

  • 2020-05-25 13:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Leicester City កីឡាករ​ Hamza Choudhury ធ្វើ​ការ​ចំណាយ​លុយ​ក្នុង​ទិញ​សត្វ​សុនខ​ពីរ​ក្បាល​ រហូត​ទៅ​ដល់​ជាង​ ៦០,០០០​ដុល្លារ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Sun។

សត្វ​សុនខ​ទាំង​ពីរ​ក្បាល​ខាង​លើ​នេះ​ ជា​ប្រភេទ​សត្វ​សុនខ​ប្រយុទ្ធ​ដែល​​យក​មក​សម្រាប់​តែ​ការពារ​ម្ចាស់​ ដោយ​មួយ​ជា​ពូជ​ Belgian Malinois និង​មួយ​ទៀត​ជា​ពូជ​ German Shepherd។

សត្វ​សុនខ​ទាំង​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ប្រភេទ​សត្វ​សុនខ​ដែល​ទទួល​បាន​ការ​ហ្វឹកហាត់​ខ្ពស់​ពី​ប៉ូលីស​ឬ​ក៏​ទាហាន​ ដែល​មាន​តម្លៃ​ចន្លោះ​ពី​ជាង​១២,០០០ដុល្លារ​ ទៅ​ដល់​ជាង​៣០,០០០ដុល្លារ​។

យ៉ាង​ណា​មិញ​ រឿង​រ៉ាវ​ក្នុង​ការ​ទិញ​សត្វ​សុនខ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ដឹង​ឮ​បន្ទាប់​ពី​សង្សារ​របស់​ Chouldhury បាន​ធ្វើ​ការ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ Instagram ខ្លួន​ឯង​ផ្ទាល់​។

គួរ​បញ្ជាក់​ផង​ដែរ​ មក​ទល់​នឹង​ពេល​នេះ​មាន​កីឡាករ​ជា​ច្រើន​រូប​ ដែល​បាន​ធ្វើ​ការ​ចំណាយ​លុយ​ក្នុង​ការ​ទិញ​សត្វ​សុនខ​ប្រយុទ្ធ​ទាំង​អស់​នេះ​ជា​បន្ត​បន្ទាប់​ដើម្បី​មក​ការពារ​ខ្លួន​ បន្ទាប់​ពី​ខ្សែ​បម្រើ​ Dele Alli ត្រូវ​បាន​ចោរ​ប្លន់​ក្នុង​ពេល​ថ្មីៗ​នេះ​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី