ធ្លាប់មើល វ៉ន វីវ៉ា ប្រកួត​ក្នុងទ្រុង MMA ឬអត់?

  • 2020-05-25 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តមួយចំនួន ប្រហែល​ជា​នៅចាំបានថា កាលពី ៥ឆ្នាំមុន អតីត​អ្នកប្រដាល់​ជួរមុខ​របស់​កម្ពុជា វ៉ន វីវ៉ា បាន​ចូល​​ប្រឡូក​ក្នុង​ទ្រុង​​កីឡា​ក្បាច់គុនចម្រុះ​ ឬ MMA ជាលើកដំបូង បន្ទាប់​ពី​សាង​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ក្នុងពិភព​ប្រដាល់​គុនខ្មែរ។

វ៉ន វីវ៉ា ប្រកួតក្នុងទ្រុងជាមួយ Jomhod​ Kiatadisak​ (រូបភាព៖ Full Metl Dojo)

សម្រាប់ប្រិយមិត្ត​ដែល​មិនទាន់បានទស្សនាការប្រកួត​នោះ ថ្ងៃនេះ [Sabay] សូមរំលឹកពីប្រកួត​នោះបន្តិច។ វ៉ន វីវ៉ា បានចេញទៅប្រកួត​ក្នុង​ទ្រុង​លើកដំបូង នៅទីក្រុង​បាងកក ប្រទេសថៃ ក្នុង​កម្មវិធី Full Metal Dojo តាមរយៈ​ប្រធាន​ក្លឹប Cambodian Top Team បច្ចុប្បន្ន គឺ​​លោកគ្រូ ហ៊ុន ចាន់រាជ្យ (ពេលនោះ​លោកគ្រូជា​ប្រធានក្លឹប Afighter)។ ដៃគូប្រកួត​របស់​វ៉ន វីវ៉ា គឺ​អ្នកប្រដាល់​ចាស់វស្សា​របស់​ថៃ Jomhod​ Kiatadisak​។ ដោយសារតែប្រឡូក​ក្នុង​ក្បាច់​គុន​សេរីជោគជាំដូចគ្នា អ្នកទាំងពីរ មិនសូវ​បញ្ចេញក្បាច់​ចម្រុះ​ ដូចអ្នកអាជីព MMA នោះទេ។ ជាលទ្ធផល គឺ Jomhod ឈ្នះវីវ៉ា ដោយពិន្ទុ។

គួររំលឹកផងដែរថា កីឡាករ​ទាំង ២ បានប្រកួត MMA តែ ១ដង​នេះដូចគ្នា ពោលគឺមិនឡើងប្រកួតទៀតនោះទេ។

ចង់ដឹងថាការប្រកួតនោះ​យ៉ាងណា សូមទស្សនា​វីដេអូ ខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា