Mercedes ចាប់ផ្តើមបង្អួតរូបរាង S-Class ថ្មី ក្រោយបែកធ្លាយជាសាធារណៈ

  • 2020-05-26 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz បានប្រើកម្មវិធីអនឡាញ “Meet Mercedes Digital” ដើម្បីបង្អួតរថយន្ត S-Class ស៊េរីថ្មីរបស់ខ្លួន។

តាមរយៈការបង្ហាញនោះ រថយន្ត Mercedes-Benz S-Class ស៊េរីឆ្នាំ២០២១ នឹងផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងមុខថ្មី ហើយបំពាក់ចង្កៀងមុខរាងស្លីមជាងមុនទៀតផង។ ជាមួយគ្នានេះ S-Class ថ្មី នឹងមានផ្នែកខាងក្រោយស្រដៀងទៅនឹងម៉ូដែល E-Class ផងដែរ។

ខណៈពេលដែលផ្នែកខាងក្រៅទទួលបានការឌីហ្សាញថ្មី កាប៊ីនខាងក្នុងរបស់វាក៏បានផ្លាស់ប្តូរទាំងស្រុងដែរ ចាប់តាំងពីដៃចង្កូត, កុងទ័រ, តាប្លូ និងកុងទ័របង្ហាញព័ត៌មានជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុន Mercedes-Benz មិនទាន់បានបញ្ជាក់ពីជម្រើសម៉ាស៊ីនរបស់ S-Class ថ្មីនៅឡើយទេ ប៉ុន្តែគេសង្ស័យថា វាអាចនឹងបំពាក់ម៉ាស៊ីន Hybrid ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង កម្លាំង ៣៦២សេះ, ម៉ាស៊ីន Hybrid ចំណុះ ៤,០លីត្រ twin-turbo V8 កម្លាំង ៤៨៣សេះ និង ម៉ាស៊ីន Plug-in Hybrid ចំណុះ ៦,០លីត្រ V12 កម្លាំង ៦២១សេះ ផងដែរ។

គួរឲ្យដឹងថា Mercedes-Benz S-Class ស៊េរីឆ្នាំ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការ នៅចុងឆ្នាំ២០២០ នេះតែម្តង៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង