អូស្ត្រាលីធ្លាក់ចុះអ្នកឆ្លងថ្មីទាបបំផុត មកនៅត្រឹម ៤នាក់ក្នុងមួយថ្ងៃ មិនធ្លាប់មានតាំងពីខែមីនា
- 2020-05-25 23:41:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស្ត្រាលីធ្លាក់ចុះអ្នកឆ្លងថ្មីទាបបំផុត មកនៅត្រឹម ៤នាក់ក្នុងមួយថ្ងៃ មិនធ្លាប់មានតាំងពីខែមីនា
ចន្លោះមិនឃើញ
ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ថ្មីក្នុងប្រទេសអូស្ត្រាលី ត្រូវបានរកឃើញថាមានតែ ៤ករណីប៉ុណ្ណោះកាលពីថ្ងៃចន្ទកន្លងទៅ ដែលជាការធ្លាក់ចុះទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែមីនាមក។
រដ្ឋជាច្រើនក្នុងប្រទេសអូស្ត្រាលី បានចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្ដឹង ប៉ុន្តែការរក្សាគម្លាតសង្គមនៅតែអនុវត្ដដដែលដើម្បីការពារការផ្ទុះឡើងម្ដងទៀត។ ចំនួនករណីឆ្លងថ្មីនេះ បានបណ្ដាលឲ្យអូស្ត្រាលីមានអ្នកឆ្លងសរុប ៧ ១១៨នាក់ ទូទាំងប្រទេសខណៈដែលអ្នកស្លាប់មាន ១០២នាក់ ហើយក្នុងនោះ ៦ ៥៣១នាក់ត្រូវបានព្យាបាលជាសះស្បើយ។ ជាមួយគ្នាដែរ ករណីសកម្មធ្លាក់មកនៅត្រឹម ៤៨៥នាក់ ដោយក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរមាន ៥នាក់ប៉ុណ្ណោះ៕