អស់ទាស់ហើយ! ក្រុម K-Pop ​នារី​ល្បី​​ ៥​ក្រុម​នឹង​វិល​មកជាមួយ​បទ​ថ្មី​ដូចគ្នា​នៅ​ខែមិថុនា

  • 2020-05-26 01:41:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​ក្ដៅ​ឆ្នាំ ២០២០ នឹង​មាន​អ្វី​ដែលពិសេស​សម្រាប់អ្នក​គាំទ្រ​ K-Pop ពិសេសអ្នក​ដែល​រង់ចាំ​ការ​ត្រឡប់​មក​វិញ​របស់​ក្រុមនារី​ល្បីជំនាន់​ថ្មីនេះ។ ពិត​ណាស់​នៅ​រដូវ​ក្ដៅ​ឆ្នាំនេះ​ ក្រុម​នារី​ចំនួន​ ៥​ក្រុម​នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែមិថុនា​ ក្រោយ​ត្រៀម​ខ្លួន​អស់​រយៈពេល​ជា​យូរ។ ក្រុម​ទាំង​ ៥​រួមមាន៖

១. TWICE

TWICE នឹង​បង្ហាញ​បទ​ថ្មី​មាន​ចំណងជើង​ថា​ «More & More» ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ០១ ខែមិថុនា ឆ្នាំ២០២០។ សមាជិកទាំង​អស់​បាន​ប្រែ​ការតុបតែង​ខ្លួន​កាន់​តែ​ប្លែក​សម្រាប់​បទ​ថ្មី​នេះ​ មិន​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្តឡើយ។

២. Cosmic Girls (WJSN)

នៅ​ថ្ងៃទី​ ០៩ ខែមិថុនា ឆ្នាំ ២០២០ ក៏​ត្រូវ​ដល់​វេន​ក្រុម Cosmic Girls (WJSN) ម្ដង​ ហើយ​វិល​មក​លើក​នេះ​ក្រុម​នឹង​បង្ហាញ​អាល់ប៊ុមបទ​ថ្មី​មាន​ចំណងជើង​ថា​ «NEVERLAND»។

៣. IZ​*​ONE​

បើ​តាម​ការ​ប្រកាស​របស់​ក្រុម​ ពួកគេ​គ្រោង​នឹង​ចេញ​បទ​ថ្មី​នៅ​ថ្ងៃ​ទី​ ១៥ ខែមិថុនា ឆ្នាំ២០២០។ បើ​តាម​ផលិតកម្ម​របស់​ IZ*ONE បាន​បញ្ជាក់​ថា​ សមាជិកទាំងអស់ពិត​ជា​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​សម្រាប់​ការ​ត្រៀម​មក​វិញ​លើក​នេះ។

៤. BLACKPINK

ផលិតកម្ម​ YG ពិត​ជា​បាន​ប្រកាស​ និង​បញ្ជាក់​ថា​ BLACKPINK នឹង​ត្រឡប់​មក​វិញ​ជាមួយ​នឹង​អាល់ប៊ុម​ថ្មី​នៅ​ខែមិថុនា ប៉ុន្តែ​នៅ​ថ្ងៃណា​នោះ​ មិនទាន់​មាន​ការ​ Update ថ្មី​នៅ​ឡើយ។

៥. Red Velvet Sub-Unit

ងាក​ចូល​ Red Velvet វិញ​មិន​បាន​វិល​មក​ជាមួយ​នឹង​សមាជិក​ទាំង​ ៥​ទេ ប៉ុន្តែ​បង្ហាញ​លើក​នេះ​ជា​ការ​ចេញ​មុខ​លើក​ដំបូង​របស់​ក្រុម​តូច​ក្រុម​ដែល​មាន​ Irene និង​ Seulgi។ ចំណែក​កាល​បរិច្ឆេទ្ធ​ចេញ​ស្នាដៃ​ដំបូង​នៅពេល​ណា​មិនទាន់​មាន​ការ​បញ្ជាក់​ទេ ដឹង​ត្រឹម​តែ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ ២០២០​នេះ។ បន្ថែម​ពី​លើ​នោះ​ក៏​មាន​ការ​បង្ហើប​ដែរ​ថា​ ក្រុម​តូច​របស់​ Red Velvet នេះ​បាន​ថត​ MV រួច​រាល់អស់​ហើយ​ រង់ចាំ​តែ​ថ្ងៃ​ចេញ​ផ្សាយ​ផ្លូវការ​ប៉ុណ្ណោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម