TikTok នាំមុខ YouTube ក្លាយជាកម្មវិធីរកលុយបានច្រើនជាងគេ
- 2020-05-26 05:55:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TikTok នាំមុខ YouTube ក្លាយជាកម្មវិធីរកលុយបានច្រើនជាងគេ
ចន្លោះមិនឃើញ
ទិន្នន័យពីក្រុមហ៊ុនវិភាគកម្មវិធីលើទូរសព្ទឈ្មោះ Sensor Tower បានឲ្យដឹងថានៅខែមេសា កម្មវិធី TikTok បាននាំមុខ YouTube ក្លាយជាកម្មវិធីដែលរកលុយបានច្រើនជាងគេក្នុងលោក ជាមួយចំណូលប្រមាណ ៧៨លានដុល្លារ។
ក្នុងខែមេសាកន្លងទៅ YouTube ដែលធ្លាប់ជាកម្មវិធីរកលុយបានច្រើនជាងគេ (មិនគិតបញ្ចូលកម្មវិធីហ្គេម) អាចរកចំណូលបានប្រមាណ ៧៦លានដុល្លារ ស្ថិតនៅតំណែងលេខ ២។ ៥៦,៤% នៃចំណូល YouTube គឺបានពីអ្នកប្រើប្រាស់នៅអាមេរិក និង ១១% បានពីអ្នកប្រើប្រាស់នៅជប៉ុន។
ចំណូលដ៏ច្រើនប្រចាំខែមេសារបស់ TikTok បានជួយឲ្យ ByteDance ដែលជាក្រុមហ៊ុនមេ កើនឡើងតម្លៃដល់ ១០០ពាន់លានដុល្លារ ក្លាយជាក្រុមហ៊ុនមានតម្លៃមួយក្នុងលោក៕