Ribery និយាយ​អារម្មណ៍​ត្រង់ៗ ក្រោយ​ឃើញ Ronaldo ឈ្នះ Ballon d'Or កាល​ពី​២០១៣

  • 2020-05-26 11:32:56
  • ចំនួនមតិ 40 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ


អតីត​ខ្សែ​បម្រើ​ក្លឹប​ Bayern Munich កីឡាករ​ Franck Ribery បាន​លើក​ឡើង​កាល​ពី​ឆ្នាំ​ ២០១៣​បន្ទាប់​ពី​កីឡាករ​រូប​នេះ​មិន​ទទួល​បាន​ពាន​រង្វាន់​ Ballon d'Or នៅ​ឆ្នាំ​នោះ​ថា​ វា​លើស​ពី​ការ​បាក់​ទឹក​ចិត្ត​ទៅ​ទៀត​ វា​ជា​ភាព​អយុត្តិធម៌​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ​។

Ribery បាន​និយាយ​ថា​៖" នៅពេល​ហ្នឹង​ខ្ញុំ​ហួស​ពី​ការ​បាក់​ទឹក​ចិត្ត​ទៀត​។ វា​ជា​ភាព​អយុត្តិធម៌​ដ៏​ធំ​បំផុត​សម្រាប់​ខ្ញុំ​។ ខ្ញុំ​ឈ្នះ​ពាន​រង្វាន់​ទាំង​អស់​នៅ​ Bayern ប៉ុណ្ណឹង​ហើយ​ តែ​ខ្ញុំ​នៅ​តែ​មិន​បាន​ពាន​ Ballon d'Or​ ហ្នឹង​ទៀត​ "។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​សួរ​ខ្លួន​ឯង​ជា​ច្រើន​ដង​ ហេតុ​បាន​ជា​មិន​មែន​ជា​ខ្ញុំ​។ ពេល​ខ្ញុំ​កាន់​តែ​គិត​រឿង​ហ្នឹង​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ឈឺ​ចាប់​។

យ៉ាង​ណា​មិញ​ Ribery បាន​បន្ថែម​ថា​ កាល​ពី​ឆ្នាំ​ ២០១៣​គេ​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្លាំង​មួយ​រូប​ដែរ​ ដោយ​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ តែ​នា​ចុង​ឆ្នាំ​នោះ​ អ្វី​ៗ​ត្រូវ​រលាយ​អស់​ក្រោយ​ពី​មិន​ទទួល​បាន​ពាន​ Ballon d'Or។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ឆ្នាំ​ ២០១៣​នោះ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ជា​អ្នក​ទទួល​បាន​ពាន​ Ballon d'Or ខាង​លើ​មួយ​នេះ​៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី