មកស្គាល់តារាកំប្លែងថៃ ៥រូប ដែលល្បីខ្លាំងក្នុងខ្សែភាពយន្តថៃ
- 2020-05-27 10:28:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់តារាកំប្លែងថៃ ៥រូប ដែលល្បីខ្លាំងក្នុងខ្សែភាពយន្តថៃ
ចន្លោះមិនឃើញ
និយាយពីខ្សែភាពយន្តថៃ តែងតែមានតួអង្គកំប្លែងបូកបញ្ចូលក្នុងសាច់រឿង ដើម្បីអមរឿងឲ្យមានភាពសប្បាយរីករាយ និងទាក់ទាញអ្នកទស្សនាមួយកម្រិតទៀត។ ចំពោះតារាកំប្លែងថៃក៏មានមិនតិចនាក់ដែរ ប៉ុន្តែក្នុងនោះមានតួអង្គប្រមាណជាប៉ុន្មាននាក់ប៉ុណ្ណោះដែលគេឧស្សាហ៍ឃើញលេចមុខនៅក្នុងរឿងល្បីៗមួយចំនួន។ ចង់ដឹងមានតារាណាខ្លះសូមមើលរូបខាងក្រោម៖ ១ Jaroernpohn Onlamai អ្នកគ្រប់គ្នាប្រហែលជាស្គាល់ម្នាក់នេះច្បាស់ដែលតែងតែហៅគាត់ថាអាម៉ាប់។ នៅក្នុងប្រទេសថៃឈ្មោះហៅក្រៅរបស់គាត់គឺ Goh Tee។ គាត់កើតនៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ១៩៨០ បច្ចុប្បន្នមានអាយុ៣៥ឆ្នាំ។ បុរសមានរាងទាបម្នាក់នេះបានលេចមុខសម្ដែងរឿងជាង២០ហើយដូចជា៖ "អ្នកប្រដាល់មិនដែលឈ្នះ”, “The Dog”, “The Ghost and Master Boh”, “The Magnificent Five " និង “SINGLE LADY” ជាដើម។
**២ Kom Chuanchuen** បុរសវ័យរាងចំណាស់ម្នាក់នេះក៏មានឈ្មោះបោះសំឡេងខ្លាំងក្នុងប្រទេសថៃដែរ។ គាត់មានវត្តមានក្នុងខ្សែភាពយន្តថៃមិនចាញ់ Goh Tee ប៉ុន្មានទេ ពោលគាត់បានសម្ដែងរឿងដូចជា៖ “Racing Love”, “Mae Nark 3 Dor VS. Porb 3D”, "អ្នកប្រដាល់មិនដែលឈ្នះ”, “H2-OH”, ”This Girl Is Badass" និងរឿងល្បីៗជាច្រើនទៀត។
** Petchtai Wongkamlao** ប្រិយមិត្តអាចស្គាល់គាត់ច្បាស់តាមតាមរយៈរឿង "កែងឆេះជង្គង់ហោះ" ឬ"Ong-Bak: Muay Thai Warrior"។ គាត់មានឈ្មោះហៅក្រៅថា Mum Jokmok និងកើតនៅថ្ងៃទី២៤ មិថុនា ឆ្នាំ១៩៦៥ មានអាយុ៤៩ឆ្នាំ។ មិនត្រឹមជាតារាកំប្លែងទេគាត់ក៏ជាតារាសម្ដែងនិងអ្នកដឹកនាំរឿងថែមទៀតផង។ រឿងដែលតារារូបនេះសម្ដែងមិនក្រោម៣០រឿងទេដូចជា៖ “Killer Tattoo”, “Ghost Variety”, “Ong Bak2”, “Ong Bak 3”, “The Protector 2”, “The Kick”, “The Bodyguard” និង “Yam Yasothon" ជាដើម។
**៤ Choosak Iamsuk** មានឈ្មោះហៅក្រៅថា Nong Cha Cha Cha ដែលអ្នកគ្រប់គ្នាតែងចំណាំគាត់មានរាងធាត់ និងក្បាលត្រងោល។ ភាគច្រើននៃរឿងដែលគាត់សម្ដែងតែងតែចាប់ដៃគូជាមួយតារាកំប្លែងម្នាក់មានឈ្មោះថា Theng។ បែរមកមើលរឿងដែលគាត់សម្ដែងក៏មិនតិចដែរមានដូចជា៖ “Teng Nong Khon Maha-Hia”, “32nd December Love Error", “Teng Nong jiworn bin”, “Saturday Killer”, “The Three Cripples" និងរឿងផ្សេងទៀត។
**៥ Pongsak Pongsuwan** គាត់គឺជាតារាកំប្លែងថៃម្នាក់ដែលមានឈ្មោះបោះសំឡេងខ្លាំងគ្រាន់បើដែរក្នុងប្រទេសថៃ។ ក្នុងសិល្បៈគាត់មានឈ្មោះថា Theng Therdtherng។ រឿងដែល Theng សម្ដែងមានដូចជា៖ “Tukky”, “Tengs Angel”, “Teng and Nong”, “The Holy Man”, “Bullet Teen” , “Aab Khon Kang Baan" និងរឿងដទៃទៀត។