Instagram នឹងចែកលុយជាមួយអ្នកផលិតវីដេអូដាក់ IGTV

  • 2020-05-28 01:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន Instagram នឹង​ចែក​រំលែក​ប្រាក់​ចំណូល​ជា​មួយ​អ្នក​​បង្កើត​វីដេអូ សម្រាប់​ចំណូល​ដែល​បាន​តាម​រយៈ Ads (ការ​ផ្សាយ​ពាណិជ្ជកម្ម) និង​​​ចំណូល​ដែល​បាន​​ពី​ទស្សនិកជន​ដែល​បាន​ចំណាយ​ពេល​ទស្សនា​វីដេអូ​ផ្សាយ​ផ្ទាល់។

នៅ​សប្ដាហ៍​ក្រោយ​នេះ Ads នឹង​ចាប់​ផ្ដើម​បង្ហាញ​ក្នុង IGTV ដែល​​មាន​អ្នក​ផលិត​វីដេអូ​និយាយ​ភាសា​អង់គ្លេស​ប្រមាណ ២០០​នាក់​ប៉ុណ្ណោះ ដែល​ទទួល​បាន​ការ​អនុញ្ញាត​អាច​ឲ្យ Ads បង្ហាញ​ក្នុង​វីដេអូ​របស់​ពួក​គេ។ Instagram នឹង​​ចែក​រំលែក​​ប្រាក់​ចំណូល​បាន​ពី Ads ចំនួន ៥៥% ទៅ​ដល់​អ្នក​បង្កើត​វីដេអូ។

​វិធីសាស្ត្រ​ស្វែង​រក​ប្រាក់​ចំណូល​មួយ​ទៀត​ដែល Instagram បាន​បង្ហាញ​គឺ អ្នក​ផលិត​វីដេអូ​អាច​ដាក់​លក់ Badge តាម​រយៈ​ការ​ Live វីដេអូ​លើ​ Instagram ដែល​នឹង​ចាប់​ផ្ដើម​សាក​ល្បង​ជា​មួយ​ក្រុម​អ្នក​ផលិត​វីដេអូ​​ទ្រង់ទ្រាយ​តូច​ចាប់​ពី​ខែ​ក្រោយ។ បន្ទាប់​មក​នឹង​ពង្រីក​ដល់​ទូទាំង​អាមេរិក, ប្រេស៊ីល, ចក្រភព​អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី, ទួរគី, អេស្ប៉ាញ និង​ម៉ិកស៊ីកូ។ អ្នក​ទស្សនា​វីដេអូ​ Live អាច​ទិញ Badge ចំនួន​បី ដែល​មាន​តម្លៃ ០,៩៩ដុល្លារ ១,៩៩​ដុល្លារ និង ៤,៩៩ដុល្លារ ដែល​ពេល​ទិញ​រួច Badge នេះ​នឹង​លោត​ពី​មុខ​ឈ្មោះ​ពេល​ដែល Comment ក្នុង​វីដេអូ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម