Lisa នាំ Jisoo និយាយឃ្លាកំពុង​ល្បី​របស់​កូន​ប្រុស​ Chompoo

  • 2020-05-28 01:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លា​របស់​កូន​​​ Chompoo Araya បាន​ក្លាយ​ជា​ពាក្យ​ដែល​មនុស្សជា​ច្រើន​ក្នុង​ប្រទេស​ថៃ​យកទៅ​និយាយ​លេង​តៗគ្នា។ ឃ្លា​នោះ​ Saifa ដែល​ជា​កូន​ច្បង​របស់​ Chompoo Araya បាន​និយាយ​ថា​​ប្អូន​ខ្លួន​ឯងជា​អ្នកយក​ប៊ិចគូស​របស់​លេងថា «Bhayu មែនទេ? Bhayu មិន​គួរ​ឲ្យ​ស្រឡាញ់មែនទេ?»។

តាមពិត​ទៅ​វា​ ជា​ឃ្លាធម្មតាប៉ុណ្ណោះ ប៉ុន្តែ​បាន​ធ្វើ​អ្នក​ស្រឡាញ់​ក្មេង​តូច​ទាំង​ ២​ យក​ទៅ​និយាយ​លេង​តាមជាប់ៗគ្នា ក្លាយ​ជា​ ឃ្លា Trending ពេញ​ថៃ។

ដោយសារ​ ឃ្លីប​នេះ​ល្បី​ ដូចនេះ​វា​មិន​ទៅណា​ឆ្ងាយ​ពី​ត្រចៀក​ Lisa (ក្រុម​ BLACKPINK) ដែល​ជា​ជនជាតិ​ថៃ​ទេ។ ក្នុង​វីដេអូ Live កាលពី​ពេល​ថ្មីៗ​នេះ​ នាង​បានជជែក​លេង​ជាមួយ​អ្នក​គាំទ្រ​ និង​បាន​លើក​យក​ឃ្លា​នេះ​មក​និយាយជាមួយ​ឆ្មាជាភាសាថៃ​ និង​បង្ហាត់​ឲ្យ​ Jisoo និយាយ​តាម​ទៀត។

ដោយសារ​ឈ្មោះ​របស់​ឆ្មា Lisa គឺ Louis ដូចនេះ​នាង​បាន​ហៅ​ថា​ «Louis មែនទេ? Louis មិនគួរ​ឲ្យ​ស្រឡាញ់​មែនទេ?»

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម