Bale នៅតែមិនយល់ ម៉េចអ្នកគាំទ្រចូលចិត្តជាន់ពន្លិច ពេលឃើញគ្នាលេងអន់
- 2020-05-28 11:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bale នៅតែមិនយល់ ម៉េចអ្នកគាំទ្រចូលចិត្តជាន់ពន្លិច ពេលឃើញគ្នាលេងអន់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Gareth Bale បាននិយាយកាលពីពេលថ្មីៗនេះថានៅពេលប្រកួតម្ដងៗកីឡាករម្នាក់ៗមានសម្ពាធខ្លាំងណាស់ ព្រោះថាបើពួកគេលេងមិនសូវល្អ នោះអ្នកគាំទ្រនឹងមើលងាយជាមិនខាន។
Bale បាននិយាយថា៖" ពួកយើងទទួលសម្ពាធខ្លាំងណាស់រាល់ការប្រកួតម្ដងៗ។ ប្រសិនជាអ្នកធ្វើមិនបានល្អទេ នោះពាក្យមើលងាយអីហ្នឹង នឹងកើតមានភ្លាម។"
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖" ដូចខ្ញុំអញ្ចឹងធ្លាប់ជួបប៉ុន្មានដងដែរ មានអ្នកតាមមើលជាង ៨០,០០០នាក់នៅក្នុងទីលាន ដែលចាំតែថាអញ្ចឹងឲ្យខ្ញុំ ប្រសិនជាខ្ញុំលេងមិនបានល្អ។ តាមពិតទៅការមើលងាយអីហ្នឹងមិនល្អទេ ពេលខ្លះវាធ្វើឲ្យយើងបាត់បង់ទំនុកចិត្តក្នុងការលេង។"
យ៉ាងណាមិញ Bale ក៏បានបន្ថែមថា គេនៅតែមិនយល់អ្នកគាំទ្រត្រង់ចំណុចហ្នឹង ព្រោះថាកីឡាករម្នាក់តែងតែ រំពឹងថាបើគេលេងមិនបានល្អ នោះអ្នកគាំទ្រនឹងចាំជួយលើកទឹកចិត្ត៕