ប្រធាន​ក្រុម​ Watford៖ Liverpool នឹង​ឈ្នះ​ពាន​មែន​ តែ​មិន​មែន​ជា​ក្រុម​ល្អ​ជាង​គេ​ក្នុង​អង់គ្លេស​ទេ

  • 2020-05-28 14:07:17
  • ចំនួនមតិ 1 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


ប្រធាន​ក្រុម​ក្លឹប​ Watford កីឡាករ​ Troy Deeney បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ Liverpool នឹង​ឈ្នះ​ពាន​ Premier League មែន​តែ​មិន​មាន​ក្នុង​នាម​ជា​ ក្លឹប​ល្អ​ជាង​គេ​ក្នុង​អង់គ្លេស​ទេ​។

Deeney បាន​និយាយ​ថា​៖" រដូវ​កាល​នេះ​នឹង​មិន​អាច​មក​វិញ​ធម្មតា​ទេ​ វា​ចប់​បាត់​ទៅ​ហើយ​ ព្រោះ​ថា​ជំងឺ​រាតត្បាត​កូវីដ-១៩​នៅ​តែ​បន្ត​នៅ​ឡើយ​។ Liverpool នឹង​ឈ្នះ​ពាន​នឹង​មែន​ តែ​មិន​មែន​ក្នុង​នាម​ជា​ក្លឹប​ដែល​ខ្លាំង​នោះ​ទេ​។"

ប្រធាន​ក្រុម​រូប​នេះ​បាន​បន្ត​ថា​៖" ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ​ដែរ​ចំពោះ​ពួក​គេ​ តែ​និយាយ​ឲ្យ​ស្មោះត្រង់​ទៅ​ ពួក​គេ​មិន​អាច​និយាយ​ថា​ ពួក​បាន​ធ្វើ​ការ​ខិត​ខំ​យ៉ាង​ស្វះស្វែង​យ៉ាង​ខ្លាំង​ ដើម្បី​ឈ្នះ​ពាន​នេះ​ឡើយ​៕"

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី