តួ​ស្រី​រឿង​ «The World Of Married» ទម្លាយ​ថា​ខ្លួន​ក៏ជា​អ្នក​គាំទ្រ​ផ្កាប់​មុខ​របស់​ BTS ដែរ

  • 2020-05-29 01:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​រឿង​ភាគ​ទើប​បញ្ចប់​របស់​ តារាសម្ដែង​ Kim Hee Ae មាន​ចំណងជើ​ងថា​ «The World Of Married» ល្បី​ពេក​ ទើប​វីដេអូ​សម្ភាស​កាលពីមុន​របស់​អ្នកស្រី​ ត្រូវបាន​គេស្រាវជ្រាវ​ចុច​មើល​ជា​ថ្មី។

វត្តមាន​ចូលរួម​ក្នុង​បទសម្ភាស​នាពេល​នោះគឺ​ស្ថិត​ក្នុង​កម្មវិធី​ "Access Shoxbiz Tonight” ដែល​ចាក់​ផ្សាយ​កាលពី​ឆ្នាំ ២០១៩។ ពេល​នោះ​ដែរ​ ក៏​ជា​ពេល​ដែល​តារាស្រី​រូប​នេះ​បង្ហើប​ថា​ ខ្លួន​ក៏ជា​អ្នក​គាំទ្រ​ម្នាក់​របស់ BTS។

ផលិតករ​កម្មវិធី​បាន​សួរ​ថា​ តើ​ហេតុអ្វី​បាន​ជា​ចូល​ចិត្ត​ក្រុម​ចម្រៀង​មួយ​នេះ? ឆ្លើយ​តប​សំណួរ​នេះ​ Kim Hee Ae បាននិយាយ​ថា៖ «សួរថា​ហេតុអ្វី​បាន​ជា​ចូលចិត្ត​ BTS មែន​ទេ? អ្នក​ណាដែល​អត់ចូលចិត្តប្រាកដជា​ចម្លែកៗហើយ»។

នៅពេលពិធីការនី​សំណូមពរ​ឲ្យ​ Kim Hee Ae ទៅមើល​ការ​ប្រគំតន្ត្រី​ជាមួយ​គ្នា តារា​ស្រី​រូប​នេះ​និយាយ​ថា៖ «អត់ទេ! បើខ្ញុំ​ទៅ ខ្ញុំ​នឹង​ស្លាប់​ចិត្ត​ភ្លាមៗ​មិនខាន។ ខ្ញុំ​គួរ​ឲ្យ​បង្ហាញ​ការ​គាំទ្រ​ពី​ក្រោយ​ទៅ​បាន​ហើយ»។

Kim Hae Ae ក៏​បាន​ទម្លាយ​ដែរ​ថា​ អ្នកស្រី​មិន​ត្រឹម​តែ​ស្ដាប់​បទ​ចម្រៀង​របស់ BTS ទេ ប៉ុន្តែ​​ក៏​គិត​ថា​សមាជិក​ក្រុម​ទាំងអស់​សុទ្ធ​តែ​គួរ​ឲ្យ​ស្រឡាញ់។ តារាស្រីរូបនេះបន្ថែម៖ «ខ្ញុំ​បាន​ឃើញ​វីដេអូ​ហាត់​រាំ​របស់​ពួកគេ​ដែលវីដេអូ​នោះ​ ពួកគេ​រាំ​ដោយ​ពាក់​ឈ្មោះ​ចំណាំ​នៅឡើយ។ ពេល​នោះ​ពួកគេ​នៅ​ជា​អ្នក​ហាត់ចំណូល​ថ្មី​នៅ​ឡើយ ហើយពួកគេ​ Cute Cute ណាស់។ ពួកគេ​ខំ​ខ្លាំង​ណាស់​ រហូត​ជោគជ័យ វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ពួកគេ​ប្រៀប​ដូច​កូនៗ​របស់​ខ្ញុំ​អ៊ីចឹង»៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម