ថ្វីដៃឆ្លាក់ឡានចេញពីឈើបានស្អាតៗ តាមពិតនៅក្បែរៗយើងសោះ!

  • 2020-05-29 08:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ទេពកោសល្យ​ឆ្លាក់​រថយន្ត​​ចេញ​ពី​ដុំ​ឈើ​របស់​វិចិត្រករ​ម្នាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​បណ្ដាញ YouTube ហើយ​​ត្រូវ​បាន​វិបសាយ​រថយន្ត​អាមេរិក Motor1 ចុះ​ផ្សាយ​​អំពី​រឿង​នេះ​ទៀត​ផង។

តាម​ពិត​ទៅ​វិចិត្រករ​ដែល​មាន​ទឹក​ដៃ​​ប៉ិន​ប្រសប់​នេះ​គឺ​រស់​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​រូប​គេ​តែង​ទទួល​បាន​ការ​ហៅ​ចូល​ទូរសព្ទ​ពី​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ជា​ច្រើន​សន្ធឹក​ពេល​ដែល​បង្ហោះ​វីដេអូ​បង្ហាញ​អំពី​ការ​ផលិត​​កូន​រថយន្ត​ឈើ។

បុរស​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ និយាយ​ថា​​ការ​​​ឆ្លាក់​ឈើ​ចេញ​ជា​រថយន្ត​គឺ​ជា​រឿង​ដែល​​ខ្លួន​រីករាយ​នឹង​ធ្វើ​បំផុត ហើយ​ចង់​ចែក​រំលែក​វា​ជា​មួយ​ទស្សនិកជន​ដែល​ចិត្ត​មាតិកា​បែប​នេះ មិន​ចង់​ល្បី​អ្វី​នោះ​ទេ។ ក្នុង​វីដេអូ​គឺ​លោក​​មិន​មាន​បង្ហាញ​មុខ​នោះ​ទេ ហើយ​ពេល​នេះ​គណនី​ YouTube ដែល​មាន​ឈ្មោះ Woodworking Art មាន​ចំនួន Subscriber ជាង ១​លាន​នាក់​ទៅ​ហើយ។

រថយន្ត​ដែល​លោក​បាន​បង្កើត​ឡើង​មាន​រថយន្ត​ល្បីៗ​ជា​ច្រើន​ដូច​ជា Land Cruiser, Lexus LX, Ford F-150, Bugatti Chiron និង​រថយន្ត​ប្រធានាធិបតី​អាមេរិក និង​រុស្ស៊ី​ជា​ដើម៕​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង