ម្ចាស់ខ្សែក្រវាត់ Kickboxing គីឡូធ្ងន់ម្នាក់ទៀត ចុះកុងត្រាប្រកួតនៅ ONE Championship
- 2020-05-30 07:41:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ខ្សែក្រវាត់ Kickboxing គីឡូធ្ងន់ម្នាក់ទៀត ចុះកុងត្រាប្រកួតនៅ ONE Championship
ចន្លោះមិនឃើញ
ការប្រកួតក្នុងកម្មវិធី ONE Super Series លើប្រភេទកីឡា kickboxing គីឡូធ្ងន់ (Heavyweight) នឹងកាន់តែល្អមើល និងទទួលបានការចាប់អារម្មណ៍រឹតតែខ្លាំងឡើងជាមិនខាន ក្រោយពី Ismael Londt ម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក kickboxing បានចុះកិច្ចសន្យានៅ ONE Championship។
Londt ដែលហ្វឹកហាត់នៅក្រុង Rotterdam ប្រទេសហូឡង់ មានកំណត់ត្រាឈ្នះរហូតដល់ ៤៣ ដង និង ចាញ់តែ ៩ ដងប៉ុណ្ណោះក្នុងអាជីព ហើយក្នុងនោះរូបគេផ្ដួលគូប្រជែងឲ្យសន្លប់ចំនួន ២០ ដង។ កីឡាករកូនកាត់ហូឡង់-សូរីណាម រូបនេះបានបំបាក់កីឡាករមានឈ្មោះល្បីៗជាច្រើនក្នុងអាជីពកន្លងមកដូចជា Rico Verhoeven, Brian Douwes, Mladen Brestovac, និង Pavel Zhuravlev ជាដើម។
អាជីពរបស់គេកាន់តែហក់ឡើងខ្ពស់ និងត្រូវបានគេទទួលស្គាល់តាមរយៈការឈ្នះខ្សែក្រវាត់ SUPERKOMBAT Heavyweight World Championship, ខ្សែក្រវាត់ SUPERKOMBAT World Grand Prix II Championship 2011 , និង ខ្សែក្រវាត់ IPTA K-1 Rules World Championship។
Londt នឹងប្រើប្រាស់ជំនាញរបស់គេ រួមទាំងកម្លាំងកណ្ដាប់ដៃមហាសាលតទល់នឹងគូប្រជែងនានានៅពេលណារូបគេមានឱកាសបង្ហាញខ្លួនលើកដំបូងនៅសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី ONE។ អ្នកប្រដាល់រហស្សនាម “Mr. Pain” រូបនេះ អាចនឹងប្រើបច្ចេកទេសដ៏ល្អឯករបស់ខ្លួនដើម្បីទប់ទល់ដៃគូខ្លាំងៗក្នុងទម្ងន់នេះ ដូចជាម្ចាស់ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Champion កីឡាករ Roman Kryklia, ម្ចាស់ខ្សែក្រវាត់ SUPERKOMBAT Heavyweight World Champion កីឡាករ Tarik Khbabez , គូប្រជែងចាស់ Anderson Silva, និងជើងខ្លាំងទម្ងន់ធ្ងន់ Alain Ngalani។
ការបង្ហាញខ្លួនលើកដំបូងរបស់បុរសវ័យ៣៤ ឆ្នាំមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្តែអ្នកគាំទ្រច្បាស់ជាឃើញក្បាច់ពិសេសរបស់កីឡាករមកពីក្រុង Rotterdam នាឆ្នាំ២០២០នេះ ពេល ONE Championship រៀបចំកម្មវិធីឡើងវិញ៕