មកស្គាល់សង្សារ និងអតីតសង្សារទាំងអស់​របស់ Floyd Mayweather

  • 2020-05-31 04:08:33
  • ចំនួនមតិ 12 | ចំនួនចែករំលែក 62

ចន្លោះមិនឃើញ


ជាអ្នកប្រដាល់ល្បី លុយវាល់លាន Floyd Mayweather មិនខ្វះទេ​ស្រីស្រឡាញ់។ អ្នកប្រដាល់​មិនដែលចាញ់ ដែលទើប​ចូលនិវត្តន៍រូបនេះ ធ្លាប់ទាក់ទង​នារីៗជាច្រើន ប៉ុន្តែ​មាន ៤នាក់ ដែល​ទាក់ទង​គ្នា​ស៊ីជម្រៅ មាននាមជា​ សង្សារ។

១. សង្សារ​បច្ចុប្បន្ន Gallienne Nabila

កាលពីខែតុលា ឆ្នាំ២០១៩ Gallienne បានបណ្ដើរ​គ្នាជាមួយ Floyd ដោយមាន​ចិញ្ចៀនពេជ្រ នៅនឹង​ម្រាមដៃ ដែល​ធ្វើ​ឲ្យគេ​គិតថា​ អ្នកទាំងពីរ បានភ្ជាប់ពាក្យ​នឹងគ្នាហើយ។ នាង​គឺជា​តារា​ម៉ូដែលល្បី​ឈ្មោះ​ក្នុង Instagram ដែលមាន Follower រាប់ម៉ឺននាក់។ គេមិនច្បាស់នោះទេ ថាអ្នកទាំង២ ចាប់ផ្ដើម​ទាក់ទង​គ្នា​តាំងពីពេលណា។ បច្ចុប្បន្ន អ្នកទាំង២ កំពុង​នៅ​ទាក់ទងគ្នា​នៅឡើយ។

Gallienne និង Floyd (រូបភាព Instagram)

២. អតីតសង្សារ Shantel Jackson

Shantel គឺជា​សង្សារ​មួយរូប ដែលទាក់ទង​ Floyd បានយូរ​​។ អ្នកទាំងពីរ ភ្ជាប់ពាក្យនឹងគ្នា កាលពីខែកញ្ញា ឆ្នាំ២០១០ ក្រោយទាក់ទងគ្នា​តាំងពីឆ្នាំ ២០០៦។ ប៉ុន្តែទំនាក់ទំនង​នេះ បានឈាន​ដល់ផ្លូវបំបែក នៅ​ឆ្នាំ២០១៤។ ក្រោយបែកគ្នា Shantel បានប្ដឹង​ Floyd ថា​បាន​ប្រើ​អំពើហិង្សា​លើ​នាង ខណៈ Floyd បាន​ប្ដឹងបកវិញ ថា​នាង​លួច​លុយ​របស់ខ្លួន។

Shantel និង Floyd ពេលនៅទាក់ទងគ្នា (រូបភាព The Blast)

៣. អតីត​សង្សារ Josie Harris

អ្នកទាំង២ ទាក់ទងគ្នា​ កាលពីឆ្នាំ១៩៩៥ ហើយបាន​បែកគ្នា​កាលពីឆ្នាំ ២០០៥។ ក្រោយបែកគ្នា នាង​បាន​ដាក់ពាក្យបណ្ដឹង​ ថា Floyd ប្រើអំពើហិង្សា តែក្រោយមក​ក៏ដកពាក្យបណ្ដឹងវិញ។ នាង​បានស្លាប់កាលពីខែមីនា ឆ្ន២០២០ ថ្មីៗនេះ នៅក្នុង​ឡាន​របស់ខ្លួន ក្នុងវ័យ ៤០ឆ្នាំ។

Josie ពេលនៅទាក់ទង Floyd (រូបភាព៖ The Blast)

៤. Melissa Brim

Melissa គឺជាម្ដាយរបស់កូន​ស្រីរបស់ Floyd ឈ្មោះ Iyanna ប៉ុន្តែ​អ្នក​ទាំង២ លួច​ទាក់ទងគ្នា ពេល​ដែល Floyd កំពុងមានទំនាក់ទំនងជាមួយ Josi។ អ្នកទាំង២ មិនបានភ្ជាប់ពាក្យនឹងគ្នាទេ ហើយ​ក៏មិនដែល​ទាក់ទង​គ្នា​ទៀតទេ តាំងពី Melissa ផ្ដល់​កំណើត​ឲ្យ​កូនស្រី Floyd។

Melissa, Floyd និងកូនស្រី (រូបភាព thejasminebrand)

ប្រភព៖ distractify

អត្ថបទ៖ ឈិន មិថុនា