YG បង្ហាញព័ត៌មានលម្អិតលើកដំបូងទាក់ទងនឹងបទទោលរបស់សមាជិក BLACKPINK
- 2020-06-01 02:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
YG បង្ហាញព័ត៌មានលម្អិតលើកដំបូងទាក់ទងនឹងបទទោលរបស់សមាជិក BLACKPINK
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ០១ ខែមិថុនានេះ ផលិតកម្ម YG បានបង្ហាញព័ត៌មាន Update ថ្មីទាក់ទងនឹងស្នាដៃបទទោលរបស់សមាជិក BLACKPINK។
សេចក្ដីប្រកាសនោះមានចំណងជើងថា «Regarding BLACKPINK's Member Solo Release Plans» (ទាក់ទងនឹងគម្រោងចេញបទទោលរបស់សមាជិកក្រុម BLACKPINK)។
ដូចអ្នកគាំទ្រទាំងអស់បានជ្រាបស្រាប់ថាផលិតកម្មនេះបានសន្យានឹងចេញបទទោលសម្រាប់សមាជិកដែលមិនទាន់ចេញបទខ្លួនឯងមាន Rosé, Lisa, និង Jisoo។ ផ្អែកតាមការប្រកាសដែលបង្ហាញពេលនេះ Rosé បានថតបទចម្រៀងចប់សព្វគ្រប់ហើយ ក៏ដូចជាត្រៀមនឹងចេញទៀតផង ស្របពេល Lisa និង Jisoo នៅកំពុងត្រៀមបណ្ដើរៗសម្រាប់បទថ្មីរបស់ពួកគេ។
សេចក្ដីប្រកាសមានខ្លឹមសារដូចខាងក្រោម៖
សួស្ដីនេះគឺផលិតកម្ម YG!
ថ្មីៗនេះ YG បានជូនព័ត៌មានទៅកាន់អ្នកគាំទ្រទាក់ទងនឹងការវិលមកវិញរបស់ BLACKPINK និងអាល់ប៊ុមផ្លូវការដែលត្រូវចេញនៅខែមិថុនា និងកញ្ញា។
បន្ទាប់ពីតាមដាននូវសំណូមពរដែលធ្វើឡើងដោយអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសកូរ៉េហើយ ពួកយើងដឹងថាអ្នកទាំងអស់គ្នាប្រាកដជាចង់ជ្រាបនូវគម្រោងចេញបទទោលរបស់សមាជិកម្នាក់ៗ ដូចនេះពួកយើងក៏សម្រេចចិត្តជូនព័ត៌មានពីដំណើរនៃការរៀបចំស្នាដៃថ្មីរបស់ពួកគេ។
YG បានចេញបទទោលដំបូងបង្អស់របស់ JENNIE មានចំណងជើងថា «SOLO» តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយក៏ត្រៀមបទទោលដំបូងសម្រាប់ Rosé ជាង១ឆ្នាំដែរ។ យើងចង់សុំការយោគយល់ពីអ្នកទាំងអស់គ្នា ខណៈយើងចំណាយពេលក្នុងការត្រៀមបទថ្មីនេះយូរជាងការរំពឹងទុក ដោយសារយើងមានគម្រោងចេញបទច្រើនសម្រាប់ Album Format ជាជាងចេញ Digital Single។ ការងារទោលរបស់ Rosé បានបញ្ចប់រួចរាល់អស់ហើយ ហើយក៏ត្រៀមនឹងចេញនៅខែកញ្ញា បន្ទាប់ពីចេញអាល់ប៊ុមធំដំបូងរបស់ BLACKPINK នៅខែមិថុនានេះ។
ក៏ដោយសារសមាជិកទាំងអស់ព្រមព្រៀងគ្នាចេញអាល់ប៊ុមរួមមុនសិន ហើយអាល់ប៊ុមធំថ្មីនេះក៏សំខាន់ជាងអ្វីទាំងអស់ដែរ។ ម្យ៉ាងទៀត សម្រាប់បទទោលរបស់ Lisa ក៏ត្រៀមនឹងបញ្ចេញដែរ ហើយថ្មីៗយើងក៏កំពុងមមាញឹកក្នុងការធ្វើបទថ្មីសម្រាប់ Jisoo ដូចគ្នា។
គម្រោងចេញបទទោលរបស់សមាជិកក្រុម នឹងមានជាបន្តបន្ទាប់ បន្ទាប់ពីអាល់ប៊ុមធំរបស់ក្រុមចេញ គឺនៅខែកញ្ញាខាងមុខ។ YG សូមថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសកូរ៉ ដែលបានបង្ហាញនូវការយកចិត្តទុកដាក់ដល់ BLACKPINK ទល់សព្វថ្ងៃ។ យើងក៏តែងតែតាមដានជានិច្ចដែររាល់ការយល់ឃើញដែលស្ដាប់ទៅធម្មតាៗ ប៉ុន្តែតាមពិតទៅវាពិតជាមានប្រយោជន៍បំផុត។
ផលិតកម្ម YG មិនបញ្ឈប់នោះទេនូវការគាំទ្រ និងជួយ BLACKPINK ឲ្យបង្កើតបទថ្មីៗ ដើម្បីអាចឲ្យពួកគេលូតលាស់ វិវត្តក្លាយជាតារាដ៏គួរឲ្យសរសើរ។ នេះក៏ព្រោះតែ វាជាលើកដំបូង និងជារឿងសំខាន់ដែលយើងគួរតែតបស្នងនូវក្ដីស្រឡាញ់ ការគាំទ្រមកកាន់ BLACKPINK។
ថ្ងៃនេះ ថ្ងៃទី ០១ ខែមិថុនា! សូមបន្តការគាំទ្រលើកទឹកចិត្តចំពោះសមាជិក BLACKPINK ដែលខំបន្តប្រឹងប្រែងធ្វើការ ដើម្បីសម្រេចឲ្យបាននូវស្នាដៃថ្មីសម្រាប់គម្រោងត្រឡប់មកវិញនៅខែនេះ។ សូមអរគុណ!»