លោក​ Pochettino៖ បាល់ទាត់​នៅ​អង់គ្លេស​បាន​ផ្លាស់​ប្ដូរ​ ដោយ​សារ​តែ​លោក

  • 2020-06-02 01:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino អតីត​គ្រូ​បង្គោល​ក្លឹប​ Southampton បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កាល​ពី​លោក​ដឹក​នាំ​ក្លឹប​នេះ​ លោក​បាន​ផ្លាស់​ប្ដូរ​ការ​គិត​អ្នក​គាំទ្រ​នៅ​ Premier League ឲ្យ​ងាក​មក​មើល​ឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​​ក្មេង​ៗ។

លោក​ Pochettino បាន​និយាយ​ថា​៖" បាល់​ទាត់​នៅ​អង់គ្លេស​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ចេញ​ពី​ក្លឹប​ដែល​ខ្ញុំ​ដឹក​នាំ​ កាល​ពី​កំឡុង​ឆ្នាំ​២០១៣-១៤​ ហ្នឹង​មក​ ដោយ​មិន​មាន​ក្លឹប​ណា​គិត​អញ្ចឹង​ទេ​។ ពេល​ដែល​ខ្ញុំ​មក​ដឹក​នាំ​ ចេះ​បាន​លោក​ Nicola Cortese ជា​ប្រធាន​ក្លឹប​មួយ​ហ្នឹង​ ដែល​បាន​ផ្ដល់​អ្វីៗ​ដល់​ខ្ញុំ​ ដើម្បី​បង្កើត​បរិយាកាស​មួយ​ដ៏​អស្ចារ្យ​នៅ​អង់គ្លេស​ហ្នឹង​។"

គ្រូ​បង្គោល​រូប​នេះ​ក៏​បាន​បន្ត​ថា​៖" អញ្ចឹង​ហើយ​​យើង​ក៏​ចាប់​ផ្ដើមរក​បាន​កីឡាករ​មួយ​ក្រុម​ ដែល​ចង់​ហ្វឹកហាត់​ពី​បទពិសោធន៍​ដែល​ធ្លាប់​មាន​ យើង​ក៏​បាន​យក​ពួក​គេ​ពី​អេស្ប៉ាញ​មក​ ពួក​គេ​សុទ្ធ​តែ​ជា​កីឡាករ​ ដែល​មាន​សមត្ថភាព​ហើយ​ មាន​របៀប​លេង​ខុសៗ​គ្នា​ ដែល​បាល់​ទាត់​អង់គ្លេស​ធ្លាប់​មាន​។"

Pehcettino ក៏​បាន​បន្ថែម​ថា​ ពួក​គេ​ហ្នឹង​ហើយ​ជា​កីឡាករ​វ័យ​ក្មេងៗ​ ដែល​ចាប់​ផ្ដើម​លិច​ចេញ​មក​ ហើយ​អ្នក​ទស្សនា​ក៏​ចាប់​មើល​ឃើញ​ និង​ឲ្យ​តម្លៃ​ លុះ​រហូត​មក​សូម្បី​តែ​បាល់ទាត់​អង់គ្លេស​ជម្រើស​ជាតិ​ក៏​ចាប់​ផ្ដើម​មាន​ក្មេង​ៗ​ចូល​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម