នេះជាផ្លូវពង្វាងផ្លូវចរាចរណ៍ នៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ

  • 2020-06-02 00:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដោយបានប្រាប់អ្នកធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ឲ្យបានជ្រាបថា ក្រោយជួសជុលសម្រេចបាន ៤១% នៅពេលនេះ ការដ្ឋានឈានដល់ដំណាក់កាលសាងសង់ភ្ជាប់មហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង ដើម្បីសាងសង់ភ្ជាប់ផ្នែកកណ្ដាល នៃផ្លូវក្រោមដីនេះ។ ក្នុងការបិទពង្វាងចរាចរណ៍នេះ មានរយៈពេល ៦០ថ្ងៃ ដោយគិតចាប់ផ្ដើមពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ វេលលាម៉ោង ៨នាទីព្រឹក ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។

សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតដូចខាងក្រោម៖

អត្ថបទ៖ វិបុត្រ