អាមេរិកចាប់ខ្លួនមនុស្សជាង ៤ពាន់នាក់ ពាក់ព័ន្ធបាតុកម្មប្រឆាំងការស្លាប់របស់បុរសស្បែកខ្មៅ

  • 2020-06-02 00:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ


​យោង​តាម​តួលេខ​ប្រមូល​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AP មនុស្ស​យ៉ាងតិចណាស់​៤ ១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុងពេល​បាតុកម្ម​តវ៉ា​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ នៅ​ទូទាំង​អាម៉េរិក ចាប់តាំងពី​​បរុស​ស្បែក​ខ្មៅ ច​ច ផ្ល​យ បាន​ស្លាប់​ក្រោម​ដៃ​ប៉ូលិស​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​។​

​ការចាប់ខ្លួន រួម​មាន​អ្នកលួចយក​ទំនិញ​ពី​ហាង បិទ​ផ្លូវ​និង​រំលោភ​បំរាម​គោចរ និង​បាតុកម្ម​នៅ​ក្រុង​ញូវយ៉ក ហ្វីឡា​ដែល​ហ្វៀ ក្រុង​ស៊ី​កាហ្គោ ក្រុង​ដា​ឡា​ស និង​ក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​។​ ​មាន​របាយការណ៍​ថា កូនស្រី​ផ្ទាល់​របស់​ចៅហ្វាយក្រុង​ញូវយ៉ក បាន​ស្ថិត​ចំណោម​នុស្ស​ជិត​៧៩០​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​នេះ​។​​មន្ត្រី​អនុវត្តន៍​ច្បាប់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ប្រាប់​សារព័ត៌មាន​AP​ថា នាង​ឆាយ​រ៉ា ដឺ ប្លា​ស្យូ អាយុ​២៥​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍ ។​របាយការណ៍​ក្នុង​សារព័ត៌មាន The New York Post និយាយថា នាង​ត្រូវបាន​ចាប់​ខ្លួន​ដោយសារ​មិន​ព្រម​ចាកចេញ​ពី​វិថី​មួយ​នៅ​សង្កាត់​ម៉ាន់​ហាត​ធឹន តាម​ការបញ្ជា​របស់​ប៉ូលិស​។​ទោះជា​យ៉ាងណា​នាង​ឆាយ​រ៉ា ដឺ ប្លា​ស្យូ ដែល​ក៏​ជា​ជន​ស្បែក​ខ្មៅ ក្រោយ​​មក​ត្រូវបាន​ប្រគល់​ដីកា​តុលាការ​មួយ មុន​ត្រូវ​បាន​ដោះលែង។ ចៅហ្វាយក្រុង​លោក​ប៊ីល ដឺ ប្លា​ស្យូ ដែល​ជា​ជន​ស្បែក​ស មិន​បាន​និយាយ​ទេ​អំពី​ការចាប់ខ្លួន​នេះ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃអាទិត្យ​៕​

ប្រភព ៖ rasmeinews