Apple បញ្ចេញ iOS ថ្មី បិទប្រហោងមិនឲ្យ Jailbreak បាន

  • 2020-06-02 02:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 13.5.1 ​ដែល​មក​ជួសជុល​ចន្លោះ​ប្រហោង​ Zero-Day នៅ​ក្នុង iOS 13.5 ដែល​អាច​ឲ្យ​គេ Jailbreak លើ​ឧបករណ៍ iOS បាន។

​កំណែទម្រង់​ចុង​ក្រោយ​នេះ​បាន​បញ្ចេញ​ក្រោយ​ពី​ក្រុម​​ដែល​បាន​បង្កើត​នូវ​ឧបករណ៍​ Jailbreak ឈ្មោះ "unc0ver” សម្រាប់ iOS បាន​បញ្ចេញ​​ Software ជំនាន់​ថ្មី​របស់​ខ្លួន​មាន Version 5.0.0 ដែល​អាច Jailbreak រាល់​ iOS គ្រប់​ជំនាន់​នៅ​លើ iDevice គ្រប់​ស៊េរី បូក​រួម​ទាំង iOS 13.5 ដែល​ជា​ជំនាន់​ចុង​ក្រោយ​បំផុត​នា​ពេល​នោះ​។

​​ដូច​នេះ​សម្រាប់​​​ឧបករណ៍​ណា​ដែល​​បាន​ដំឡើង​ទៅ​កាន់ iOS 13.5.1 នឹង​មិន​អាច​ធ្វើ​ការ Jailbreak បាន​ត​ទៀត​នោះ​ទេ៕​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង